ចូលរួមសោកស្តាយ ម្តាយ តារាសម្តែងលោក ឆាលី បានទទួលមរណៈភាពហើយ

0

ថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១មុននះ បន្ទាប់ពីអ្នកស្រីបានតស៊ូ ទ្រាំនូវការព្យាបាលជំងឺមហារីកកាចសាហាវអស់រាប់ខែ។ នេះជាក៏ដំណឹងដ៏ អកុសលមួយ ស្របពេលដែលលោកឆាលី ស្ថិតក្នុងភាពខ្វះខាតផង ដោយទើបតែប្រកាសលក់ខ្សែក និង របស់របរជាប់ខ្លួន ដើម្បីដោះស្រាយផងដែរ។ យ៉ាងណា សូមអោយ តារាប្រុសរូបនេះ កាន់ជំហរអោយរឹងមាំ ដើម្បីតស៊ូ បន្តទៀតនេះជាកម្មលោកីយ៍។

ដើម្បីចូលរួមរំលែកទុក្ខ ម្តាយឆាលី ដែលធ្វើមរណៈកាល នាព្រឹកថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ មុននេះ យើងមានសិល្បករ ជាបណ្តើរៗ បានចូលជាបច្ច័យបុណ្យដែល ម្ដាយឆាលីទទួលមរណភាព នៅព្រឹកថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ នេះ រួមមានកញ្ញ ព្រះអាទិត្យ 10$លោក ឃឹម រតន: 15$កញ្ញា ស្រីថូ 10 $លោក ឯក រ៉ាវ័ន្ត 10$។ រំពឹងថា បណ្តាមិត្តភក្តិ ឬសិល្បករដែល អាណិតស្រឡាញ់រាប់អានរូបលោក ពិតជាជួយបន្តទៀត ដើម្បីបានថវិកា យកមកចាត់ចែងពិធីបុណ្យអោយសមរម្យខ្លះ។

លោកឆាលី និងក្រុមគ្រួសារ បានចំណាយថវិកា ច្រើនសម្រាប់ព្យាបាលម្តាយ ទោះខ្លួនទៅមិនរួចបែបណា។ លោកបានលក់របស់របរសំខាន់ៗ អស់ច្រើនហើយ ត្រូវឆ្លៀតពេលចេញទៅថតសម្តែងទៀត។ លោកស្ទើរគ្មានព្រលឹងក្នុងខ្លួន ច្រើនខែនេះ ដោយសារបារម្មណ៍ម្តាយ និងគិតម្តាយ។នៅទីបញ្ចប់សល់ត្រឹមតែអនុស្សាវរីយ៍តែប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here