ក្រោយបានបាត់មុខបាត់មាត់ពីពិភពសិល្ប:អស់រយះពេលជាច្រើនឆ្នាំ អតីតតារាសម្តែងក្នុងរឿងដ៏ល្បី«ចៅពស់កេងកង» និង ជាម្ចាស់បទ«ចិត្តមារ» លោក ម៉េង ប៊ុនឡូ ស្រាប់តែលេចមុខមកកាន់កាប់«ស្ទូឌីយោកោះស្លាកែត»លំដាប់ពិភពលោករបស់ផលិតកម្មដាវីត្រាមេឌៀរដែលមានតម្លៃរាប់លានដុល្លារ។

ផលិតកម្មដាវីត្រាមេឌៀរដែលជាផលិតកម្មក្នុងស្រុកផលិតតែបទមិនចម្លងគេ (Original Songs) ដំបូងគេបង្អស់ហ៊ានបោះទុនរាប់លានដុល្លារវិនិយោគទៅលើការសាងសង់ស្ទួឌីយោដែលមានឈ្មោះថា «កោះស្លាកែត Studio Resort » ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។


លោក ម៉េង ប៊ុនឡូ ជាអ្នកគ្រប់គ្រងនៅស្ទូឌីយោកោះស្លាកែតបានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលលោកបានមកកាន់កាប់ស្ទូឌីលំដាប់ពិភពលោកដំបូងបង្អស់នៅកម្ពុជា។ លោកបានថ្លែងថាមូលហេតុដែលស្ទូឌីយោកោះស្លាកែតជាស្ទូឌីយោលំដាប់ពិភពលោកនោះដោយសារតែស្ទូឌីយោកោះស្លាកែតត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ យីហ៊ោល្បីៗដែលមានតម្លៃជាងកន្លះលានដុល្លារឯនោះ។

លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំពិតជាមានក្តីរំភើបណាស់ដែលម្ចាស់ផលិតកម្មបានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបខ្ញុំ និងក្រុមការងារក្នុងការមកកាន់កាប់ស្ទូឌីយោលំដាប់ពិភពលោកបែបនេះ។ ខ្ញុំអាចនិយាយបានថា«ស្ទូឌីយោកោះស្លាកែត»គឺជាស្ទូឌីដែលបំពាក់ដោយឧបករណ៍ម៉ាកល្បីៗលំដាប់ពិភពលោកបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលជាស្ទូឌីមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា»។

បើយោងតាមលោក ប៊ុនឡូ Studio Resort កោះស្លាកែតគឺជាគម្រោងដែលមានលក្ខណៈប្លែកមិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះបង្កើតឡើងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះមានផ្ទៃដី ១០ ហិកតា តាមបណ្តោយផ្លូវជាតិលេខ ១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារគគីរ។

លោកថា Studio Resort កោះស្លាកែតគឺត្រូវបានធ្វើឡើងបែបជាលក្ខណៈទេសចរណ៍ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅនៃគម្រោងធំនេះ។ ក្រុមហ៊ុនចង់អភិវឌ្ឍ Studio Resort កោះស្លាកែតឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា។

លោកបានថ្លែងបន្ថែមថា៖ «យើងពេញចិត្តនឹងគម្រោងនេះខ្លាំងណាស់ដោយសារតែវាជួយរួមចំណែកលើកស្ទួយប្រពៃណីខ្មែរយើងផងដែរ។ យើងចង់ចូលរួមថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់របស់យើងឱ្យបានគង់វង្ស។ ខ្ញុំ មើលថា អ្វីដែលក្រុមហ៊ុនធ្វើ
នេះគឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះនឹងមានការគាំទ្រច្រើនពីសាធារណជនជាមិនខាន»៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 096 88888 11

LEAVE A REPLY

Please enter your comment!
Please enter your name here