អ្នកបង្ហោះរឿងឆបោកតុងទីន បង្ហោះសុំទោស សឿ សុធារ៉ា

0

ទើបតែបង្ហោះវាយប្រហារជុំវិញ តារាសម្ដែង អ្នកនាង សឿ សុធារ៉ា ឆបោករឿងលុយតុងទីនសោះ ពេលនេះម្ចាស់ហ្វេសប៊ុកឈ្មោះ Aza Elika Ela បែរជាបង្ហោះអរគុណ និង សុំទោសតារាសម្ដែងរូបនេះវិញហើយកាលពីល្ងាចថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១។ ការបង្ហោះសុំទោស ក៏អមដោយដោយពាក្យជូនពរអ្នកនាង ដែលខុសពីការបង្ហោះលើកមុន100ដឺក្រេផងដែរ។

ម្ចាស់ហ្វេសប៊ុក Aza Elika Ela ដែលជាកូនតុងទីនអ្នកនាង សឿ សុធារ៉ា បានបង្ហោះថា” 🙏🙏សំពះអគុណបងប្អូនទាំងអស់គ្នា ហើយនឹងបងស្រី សឿ សុធារ៉ាផងដែរ🙏🙏
🙏បងស្រី សឿ សុធារ៉ា គាត់បានដោះស្រាយលុយអោយប្អូនហើយ ដោយក្តីគោរព និងអនុគ្រោះ អគុណណាស់បងស្រី🙏ហើយក៏សូមទោសបងផងដែរ🙏
🙏ជួនពរអោយបងជោគជ័យនិងការងា រកសុីមានបាន ហើយថតរឿងថ្មីនេះសូមអោយមាន ប្រជាប្រិយភាពច្រើនៗ🙏
🙏អគុណសំរាប់ភាពទំនួលខុសត្រូវមួយនេះណាបង🙏🙏🥰”។ ជាមួយនឹងការបង្ហោះសុំទោសនេះ គេមើលឃើញថា ថ្វីដ្បិតតែអ្នកនាង សឿ សុធារ៉ា ធ្វើមេតុងទីន ហើយមានបញ្ហាប៉ះចំកូនរត់មិនបង់មែនតែអ្នកនាងក៏បានដោះស្រាយសម្រាប់កូនផ្សេងទៀត ដោយមិនរលាស់ខ្លួនចោលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here