ដាវីត្រាចេញបទចំរៀងថ្មី «ខ្មែរមានគ្រប់សព្វ» ថតចេញពីស្ទូឌីយោខ្នាតអន្តរជាតិ ដំបូងគេរបស់កម្ពុជា

0

ដូចតាមការសន្យា ផលិតកម្មដាវីត្រាបានចេញបទថ្មី «ខ្មែរមានគ្រប់សព្វ» ដែលត្រូវបានសម្រិតសម្រាំង ផលិតចេញពីស្ទូឌីយោដែលផលិតកម្មដាវីត្រាបានវិនិយោគនូវទឹកប្រាក់រាប់លានដុល្លារដែលបំពាក់សុទ្ធតែឧបករណ៍ទំនើបៗនិងប្រេនល្បីៗលំដាប់ពិភពលោក។
បទ«ខ្មែរមានគ្រប់សព្វ» គឺពិតជាបង្ហាញអំពីមោទនះភាពជាតិខ្មែរដោយសារតែ អត្ថន័យនៃបទចំរៀងនេះគឺរៀបរាប់អំពី ប្រពៃណីវប្បធម៌ ទំនៀមទំលាប់ អក្សរសាស្រ្ត និងប្រាង្គប្រាសាទដ៏អស្ចារ្យ ផូរផង់ របស់ខ្មែរយើង។
«ខ្មែរមានសិល្បៈចម្លាក់ ប្រាង្គប្រាសាទ ក្បូរក្បាច់សែនស្អាតថ្លៃអើយក្នុងដែនសុវណ្ណភូមិ ប្រាសាទអង្គរបរវរដ៏ឧត្តម ប្រាសាទអង្គរបរវរដ៏ឧត្តម មោទកភាពធំថ្លៃអើយនៃកម្ពុជា ប្រាសាទបាយ័ន តាព្រហ្ម និងព្រះវិហារ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ ជួយថែការពារថ្លៃអើយឲ្យបានឋិតថេរ» ។ នេះគឺជាឃ្លាមួយនេះបទ«ខ្មែរមានគ្រប់សព្វ»នេះ។
ផលិតកម្មដាវីត្រាក៏រំពឹងយ៉ាងមុតមាំថាបទ«ខ្មែរមានគ្រប់សព្វ» នេះក៏ជាការចូលរួមចំណែកដល់ការ លើកស្ទួយវិស័យទេសចរណ៍ដែល ប្រទេសកម្ពុជាកំពុងគ្រោងនឹងបើកវិស័យនេះឡើងវិញ ក្នុងពេល ឆាប់ៗ ដើម្បីទទួលភ្ញៀវ ទេសចរ ជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់ វ៉ាក់សាំង បង្ការ ជំងឺ កូវីដ ១៩ រួចនាពេលឆាប់នេះផងដែរ៕
លោកអ្នកក៏អាចទាញយកអេបកំសាន្ត (Komsan App) ដើម្បីស្តាប់បទចំរៀងនេះដោយសេរីមិនគិតប្រាក់ដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀងដាវីត្រា ហើយបទចំរៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕
ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811
here is link


LEAVE A REPLY

Please enter your comment!
Please enter your name here