ចាន់ កែវនិមល សម្រុកក្រសោបតំណែង បន្ទាប់សម្ងំបំប៉នសុខភាព

0

នៅទីបំផុតពិធីការិនីពូកែសំនួនវោហារនាង កែវ ចាន់និមល បានវិលមកឆាកតន្ត្រីជាថ្មីឡើងវិញហើយ បន្ទាប់ពីនាងបានអាក់ខានប្រមាណជាកន្លះឆ្នាំមកនេះ។ចាប់តាំងពីជាសះស្បើយពីជំងឺកូវីដ១៩រហូតមកទល់ពេលនេះមានរយះពេលប្រមាណជា៦ខែហើយ ដែល កែវ ចាន់និមល បានផ្អិបការងាររបស់ខ្លួនចោលទាំងស្រុង ដោយសារតែនាងនៅមានអាម្មណ៍ភ័យខ្លាចពីជំងឺដ៏កាចសាហាវនេះនៅឡើយ។

បន្ទាប់ពីព្យាបាលជាសម្ងំបំប៉នសុខភាពជាច្រើនថ្ងៃ ខណៈ​ដែល​​​នៅថ្ងៃខួបគម្រប់៣៥ឆ្នាំកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១ កែវ​និមល បានដឹកប្ដីនាង​លោក​សូ​វ៉ាត សីលា និងកូនស្រីអាយុ១០ឆ្នាំទៅដើរលេងកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទី​ក្រុង​ឡូវែល៍ ស​ហរដ្ឋអាមេរិក ដែលតំណើរកម្សាន្ដនេះ​មានរយៈពេល​ជាង២​ខែទើប​កែវនិមល នាំប្ដី​និង​​កូន​ត្រឡប់​មកស្រុកវិញ​កាល​ពី​ពេល​ថ្មីៗនេះហើយនៅថ្ងៃទី១៦ខែកញ្ញា ​​​​​​​​​​​​​​​​​​​តារាពូកែវោហារ​ស័ព្ទរូប​នេះបានកាន់ក្បាលមីក្រូឡើងឆាកហង្ស​មាសធ្វើMCឡើង​វិញ។

អ្វីគូឲ្យចាប់អារម្មណ៍​ការចាប់អាជីពចាស់សារជាថ្មីនេះកែវនិមល នៅតែត្រូវបានថៅកែហង្សមាសផ្ដល់​ទំនុកចិត្ត​ដោយ​ផ្ដល់​កម្មវិធីមួយចំនួនដែលនាងធ្លាប់កាន់ឲ្យនាង​វិញ។ប៉ុន្ដែថៅកែហង្សមាសនៅ​តែមិន​អាចឲ្យកែវនិមល ចាប់ដៃធ្វើជាMCឆ្លង​ឆ្លើយ​គ្នាជាមួយលោកជា វិបុល វិញឡើយទើប​នាង​ងាកទៅ​បន្ដចាប់​ដៃជាមួយលោកសុខ រ៉ាស៊ី ។តាមរយៈការចេញបើកឆាកស្ដារមុខ​សារជាថ្មី​នោះ​គេឃើញ​កែវ​និមល មានទឹកមុខស្រស់ថ្លាឡើងវិញហើយក្រោយ​ពីជាពីកូវីដ​ជាច្រើនខែ​នេះ​​នាងមាន​សុខ​ភាព​ល្អ​ស្ទើ​តែដូចដើមទៅហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here