ញាក់សាច់ឱក សុគន្ធកញ្ញា លេងស្ទីលបង្ហាញគល់ភ្លៅ

0

ចាប់តាំងពី បានកូន១មក ឱក សុគន្ធកញ្ញា បានលេងខ្លួន មិនណយឡើយ សូម្បីការស្លៀកពាក់ខើចលើក្រោម ក៍មិនសូវកំណាញ់ដែរ។ យ៉ាងណាមិញ ថ្មីៗនេះ នាងធ្វើអោយគេចាប់អារម្មណ៍ ក្រោយលេង ទម្រង់ឈុតបង្ហាញគល់ភ្លៅ ចាយសម្រស់ មិនចាញ់គេ។

ឱក សុគន្ធកញ្ញា ត្រូវបានគេនិយាយថានាងស្លៀកពាក់និង​ចឬក​ដូច​ប្រុស ព្រោះចូល​ចិត្តតែ​ពាក់​ស្បែកជើងប៉ាតា និងមិនសូវចេះបង្ហាញភាព​ស៊ិចស៊ីដូចតារាស្រី​ល្បីៗ​ដ៍ទៃទៀតឡើយ។ប៉ុន្ដែក្រោយ​មានស្វាមី​ជាង២ឆ្នាំ​និងកូនប្រុស១អាយុជិត២ឆ្នាំនេះសុគន្ធកញ្ញា ដែលទើបប្រារពខួបគម្រប់វ័យ៣៤ឆ្នាំកាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ នោះ​បែជាប្ដូរ​កាស្លៀក​ពាក់​ហើយនាងថែមទាំងហ៊ានបញ្ចេញរូបភាព​ស៊ិចស៊ីក្នុងអាងទឹកស្លៀកឈុតប៊ីគីនី​បញ្ចេញ​សាច់​​គល់​ភ្លៅ​ឡើងសខ្ចី ខណៈដែលមានពេលខ្លះនាងក៍លេង​ឈុតលេចសម្រស់​ដើមទ្រួងគូរ​ឲ្យគយគន់​ផងដែរ។យ៉ាងណាStyleនៃការ​ស្លៀកពាក់របស់ឱក សុគន្ធកញ្ញា នោះធ្វើឲ្យរូប​សម្រស់​​របស់​នាង​កាន់តែមានភាពទាក់ទាញថែមទៀតហើយនោះ​ជាការ​វិវត្តន៍ដ៍ល្អមួយព្រោះ​អ្នកសិល្បៈមិន​អាចស្លៀកឈុតសាមញគ្រប់ពេលវេលាឡើយ។
   
ក្រៅពីឱក សុគន្ធកញ្ញា តារាស្រីឈានមុខគេដែលប្ដូរការស្លៀកពាក់​និងលេងខ្លួននៅ​ឆ្នាំ​២០២១​នេះ​មានដូចជាមាស សុខសោ​ភា  ក៍ចាប់ផ្ដើមហ៊ានបញ្ចេញសម្រស់គល់ភ្លៅ​និងដើម​ទ្រួងផងដែរក្រោយនាងឡើងធ្វើជាថៅកែស្រី ខណៈដែលពេជ្រ សោភា វិញនៅរយៈពេល​ចុង​ក្រោយ​នេះនាងចាប់ផ្ដើមលេងខ្លួនប្លែកដូចជាស្លៀកឈុតបញ្ចេញរន្ធផ្ចិត និងបង្អួតសាច់ភ្លៅ​ឡើង​សខ្ចី​តែ​ម្ដង ស្របពេលដែលតារាចម្រៀងស្រគត់ស្រគុំសុគន្ធ និសា នៅរក្សារស្ទីលចាស់​ដដែលនោះគឺ​មិន​ហ៊ាន​លេងខ្លួនស៊ិចស៊ីដូចគេ​ឡើយគឺស្លៀកពាក់​បិតជិតៗគ្រប់ពេល​តែម្ដង​។

LEAVE A REPLY

Please enter your comment!
Please enter your name here