មិននឹកស្មាន ទេព បូព្រឹក្យ គឺបែបនេះ

0

ក្នុងចំណោមតារាល្បីៗ គេកត់សម្គាល់ថា តារាចម្រៀង កញ្ញា ទេព បូព្រឹក្ស និយមផលិតវីដេអូទទួលទាននូវមុខអាហារប្លែកៗល្បីឈ្មោះជាងគេនៅលើបណ្ដាញសង្គម ពោលគឺចំណីអាហារដែលនាងទទួលទាន គឺភាគច្រើនណាស់គឺជាអាហារប្លែកៗ ដែលអ្នកខ្លះមិនធ្លាប់ទទួលទាន និង មិនធ្លាប់ឃើញផង។ វីដេអូញាំអាហារប្លែកៗរបស់នាង ភាគតិចណាស់ មិនធ្វើអោយ អ្នកទស្សនាស្រក់ទឹកមាត់ និងលាន់មាត់។ ជាក់ស្ដែងវីដេអូប៉ុន្មានឃ្លីបចុងក្រោយ ដែលនាងទទួលទានសាច់សត្វប្លែកៗ និង ដើមដំបងយក្សជាដើម គឺសុទ្ធតែធ្វើគេឯងញញើតជំនួស។ ដូច្នេះហើយទើបធ្វើអោយមានការភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលនាងនិយាយថា ក្នុងមួយជីវិតរបស់នាងគឺស្អីក៏នាងញាំបានដែរ លើកលែងតែសាច់គោតែម៉្យាង ដែលនាងមិនអាចញាំបានតាំងពីធំដឹងក្ដី។ នាងក៏ទម្លាយពីមូលហេតុដែលនាំអោយនាងស្អប់សាច់គោមកទល់នឹងពេលនេះផងដែរ។

ទេព បូព្រឹក្ស បញ្ជាក់ថា តាំងពីធំដឹងក្ដី នាងគឺជាក្មេងដែលមិនរើសចំណីអ្វីទាំងអស់ ពោលគឺអ្វីក៏នាងញាំបានដែរ ដោយនាងត្រូវបានឪពុកម្ដាយចាត់ទុកថា ជាក្មេងស្រួលចិញ្ចឹមនោះផង។ លក្ខណៈពិសេសរបស់នាងតាំងពីតូច គឺចូលចិត្តចង់ស្គាល់អាហារប្លែកៗដូចដែលនាងបានធ្វើវីដេអូនៅក្នុងពេលនេះ ហើយហ៊ានញាំគ្រប់មុខអាហារបើទោះជាអាហារប្រភេទខ្លះមនុស្សភាគច្រើនមិនហ៊ានញាំ។ យ៉ាងណាក៏ដោយ នាងកំពុងចម្លែកខ្លួនឯង ព្រោះសាច់សត្វអ្វីក៏នាងញាំបាន អាហារប្រភេទណាអោយតែមិនពុលគឺនាងញាំបាន តែសម្រាប់សាច់គោ គឺនាងបែរជាទទួលទានមិនបាន ដោយស្អប់តាំងពីតូច និងប៉ះតាំងពីតូច មកទល់ពេលនេះ។ នាងថាខ្លួនសាកញាំសាច់គោរាប់ភ្លេចមកហើយ ប៉ុន្តែអោយតែសាកគឺដដែល ព្រោះតែការធ្វើទុក្ខ ទើបនាងឈប់ប៉ះ។ ខាងក្រោមនេះ គឺជាបញ្ជាក់គួរអោយភ្ញាក់ផ្អើលរបស់នាង ដែលត្រូវបានផ្ទះតារាចុះផ្សាយជាវីដេអូ៖

LEAVE A REPLY

Please enter your comment!
Please enter your name here