មើលមួយភ្លែតចង់ច្រឡំ ម្ចាស់ហាង Sophea Skin Care ស្មានតែ Park Boom តារាចម្រៀងកូរ៉េរបស់ក្រុម 2NE1

0


អ្នកនាង រៃ សុភា ដែលត្រូវគេស្គាល់ថាគឺជាអ្នកទេសផ្នែកសម្រស់ និងជាម្ចាស់ហាង Sophea Skin Care កំពុងធ្វើអោយមហាជនមានការភ្ញាក់ផ្អើលកាន់តែខ្លាំង ខណៈរូបភាពជាច្រើនសន្លឹកដែលនាងបានបង្ហោះគឺមានមុខមាត់ស្រដៀងទៅនឹងអតីតសមាជិករបស់ក្រុមចម្រៀង K-pop ដ៏ល្បី2NE1 គឺស្រីស្អាត Park Boom ។ គេសង្កេតឃើញថាទម្រង់មុខម្ចាស់ហាងកែរសម្ផស្សរូបនេះគឺស្ទើរតែដូចទាំងស្រុងជាមួយនឹងតារាចម្រៀង Park Boom មុនពេលដែលតារាកូរ៉េរូបនេះមិនទាន់ប្រែប្រួលរូបសម្រស់ និងឡើងគីឡូដូចពេលបច្ចុប្បន្ន។

អ្នកលេងហ្វេសប៊ុកមិនតិចទេ បានយករូបថតរបស់អ្នកនាងទៅផ្គូរផ្គងនឹងតារាចម្រៀង កញ្ញា Park Boom។ អ្នកខ្លះស្ទើរតែច្រលំពិបាកបែងចែកថារូបណាជារូបពិតរបស់អ្នកនាង ហើយរូបណាជារូបពិតរបស់តារាកូរ៉េនោះផង។ ប្រភពពៅអ្នកលេងហ្វេសប៊ុកថា ម្ចាស់ហាងរូបនេះ មើលខាងក្រៅក៏ដូចតារាកូរ៉េផងដែរ ពោលគឺអ្នកគាំទ្រ តារាកូរ៉េក្នុងក្រុម 2NE1សុទ្ធតែភ្ញាក់ផ្អើល បើទោះជាអ្នកនាង មិនមែនជាតារាដែលត្រូវលេងខ្លួនអោយលូយឆាយដូច Park Boom ក្ដី។

ប្រភពនោះបន្តថា អ្នកនាង គឺជាអ្នកឯកទេសផ្នែកព្យាបាលមុខ និងជួយអោយសម្រស់វ័យក្មេង ប្រចាំនៅហាង Sophea Skin Care ដែលជាហាងសម្រស់ល្បីមួយនៅក្នុងវិស័យនេះ។ ប្រភពដដែលបន្តថា អ្នកនាងកំពុងកាន់កាប់ហាង Sophea Skin Care ៣ទីតាំង គឺនៅផ្ទះលេខ៥៩ ផ្លូវ២៧១ ចហរកចូលម៉ាត២៥០០ ជិតផ្សារសុវណ្ណា ម្ដុំជិតស្ពានអាកាសស្ទឹងមានជ័យ។ សាខាទី២ នៅផ្ទះលេខ39C ក្នុងបុរី SJS ជិតផ្សារទួលពង្រ និង សាខាទី៣ ស្ថិតនៅខេត្តសៀមរាប នៅលើផ្លូវជាតិលេខ៦អា ម្ដុំសាលាស្រុកចាស់ ក្បែរផ្សារលើធំថ្មី។

LEAVE A REPLY

Please enter your comment!
Please enter your name here