បន្ទាប់ពីមានការទម្លាយអោយដឹងពីឈ្មោះរបស់កូនស្រីក្នុងផ្ទៃ ដោយសូម្បីតែកូនស្រីដំបូងរូបនេះនៅមិនទាន់មើលឃើញពន្លឺថ្ងៃនៅឡើយ បានធ្វើអោយមានការចាប់អារម្មណ៍មិនតិចទេ ថាលោកជំទាវ នង ស្វាមី គឺពូកែរកឈ្មោះដាក់អោយកូន ស្រីផងដែរ។ អ្នកគាំទ្រភាគច្រើនលើកឡើងថា គ្រាន់តែសល់តែប៉ុន្មានសប្ដាហ៍ទៀតនឹងមើលឃើញមុខកូនស្រីដំបូងរបស់ខ្លួន កីឡាការិនីល្បីឈ្មោះ គឺលោកជំទាវ ស៊ន សៀវម៉ី ចាប់ផ្ដើមសម្រេចដាក់ឈ្មោះអោយកូនស្រីភ្លាម ដែលឈ្មោះបែបនេះ គឺស្រដៀងនឹងឈ្មោះក្រុមដ៏ល្បីនៅក្នុងវិស័យបាល់ទាត់ ដែលមានការទទួលស្គាល់នៅក្នងវិស័យប្រដាល់តែម្ដង។ លោកជំទាវបញ្ជាក់ប្រាប់ហ្វេនហ្វេនថា នៅចុងខែ១១ ឬ ដើមខែ១២ខាងមុខនេះ លោកជំទាវនឹងក្លាយជាម្ដាយរបស់ក្មេងស្រីម្នាក់ជាផ្លូវការហើយ ដូច្នេះដើម្បីកុំអោយពិបាករកឈ្មោះដាក់អោយកូនស្រីក្រោយពេលសម្រាល គឺលោកជំទាវ និង ស្វាមីសម្រេចកំណត់ឈ្មោះអោយហើយតែម្ដង ដើម្បីកុំអោយពិបាក។ ការប្រកាសឈ្មោះកូនស្រីនេះ ក៏ស្របពេលខួបកំណើតកើនមួយឆ្នាំទៀត ត្រូវបានរំកិលដល់ កាលពីថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២១ មុននោះផង។
រូបថតពោះធំជាច្រើនសន្លឹកអមដោយឈ្មោះកូនស្រី គឺរឹតតែធ្វើអោយលោកជំទាវ ស៊ន សៀវម៉ី និង ស្វាមីបានទទួលបាននូវការចាប់អារម្មណ៍។ ម្នាក់ៗសុទ្ធតែមើលឃើញថាលោកជំទាវនៅតែស្អាត និង មើលទៅមានសុខភាពល្អ នៅកៀកថ្ងៃសម្រាលកូន ដែលខុសពីនារីពពោះមួយចំនួនដែលអ្នកខ្លះគឺមានបញ្ហាសុខភាពនៅពេលកាន់តែចាស់ខែ។ លោកជំទាវប្រកាសថា លោកជំទាវសម្រេចកំណត់ឈ្មោះកូនស្រីថា ឆេស៊ី ដោយឈ្មោះដែលបានកំណត់នេះ ត្រូវបា នអ្នកលេងហ្វេសប៊ុកសរសើរថា ក្រៅពីពិរោះ គឺឈ្មោះដូចក្រុមបាល់ទាត់ឈែលស៊ី ដ៏ល្បីរបស់អង់គ្លេសតែម្ដង។

ខាងក្រោមនេះជាវីដេអូជុំវិញការដាក់ឈ្មោះកូនក្នុងផ្ទៃរបស់ កីឡាការិនី ស៊ន សៀវម៉ី៖

LEAVE A REPLY

Please enter your comment!
Please enter your name here