ទស្សនិកជនអ្នកគាំទ្រវិស័យបាល់ទាត់ ប្រាកដជាស្គាល់លោក ច្រឹង ពលរដ្ឋ ច្បាស់ណាស់ថាលោក គឺជា កីឡាករខ្សែបម្រើក្នុងក្លឹបក្រសួងការពារជាតិ និងជាកីឡាករល្បីឈ្មោះមួយរូប នៅក្នុងវិស័យបាល់ទាត់។ យ៉ាងណាក៏ដោយមានមនុស្សតិចណាស់ ដែលដឹងពីសមត្ថភាពច្រៀងរបស់លោក ខណះដែលឳពុករបស់លោកគឺជាតារាចម្រៀងល្បីម្នាក់ ក៏មិនសូវមានអ្នកដឹង។ នៅក្នុងឆ្នាំ២០២១ នេះ កីឡាករដែលមានរូបរាងសង្ហាររូបនេះ បានបង្កអោយមានការភ្ញាក់ផ្អើល ដោយសារតែលោកត្រូវបានផលិតកម្មធំមួយ កុងត្រាយកធ្វើជាអ្នកចម្រៀង និង ត្រៀមបញ្ចេញបទអោយលោកផ្ទុះក្នុងអាជីពមួយផ្សេងទៀត បន្ថែមពីលើអាជីពជាកីឡាករបាល់ទាត់។ ទឹកដមសំលេងរបស់លោក ក៏ត្រូវបានបង្ហោះលេងៗនៅលើផេកមួយ ដែលធ្វើអោយគេភ្ញាក់ផ្អើលនឹងសមត្ថភាពសំលេងនោះផង។ ការសម្រេចកុងត្រានេះ ត្រូវបានធ្វើឡើងរហូតដល់៤ឆ្នាំ កាលពីខែសីហា កន្លងទៅ ដោយកីឡាកររូបនេះ ក៏ត្រូវគេរំពឹងផងដែរ ថា នឹងងាយកសាងកេរ្តិ៍ឈ្មោះ ដោយសារតែលោកហ្វេនច្រើនស្រាប់។

លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានថ្លែងបញ្ជាក់ថា ផលិតកម្មរបស់លោកបានកុងត្រារហូតដល់៤ឆ្នាំ ដើម្បីអោយកីឡាកររូបនេះក្លាយជាតារាចម្រៀងអាជីព។
ខាងក្រោមនេះ ជាវីដេអូជុំវិញកុងត្រាក្លាយជាតារាចម្រៀងអាជីពរបស់កីឡាករបាល់ទាត់រូបនេះ៖


LEAVE A REPLY

Please enter your comment!
Please enter your name here