រ៉ាប៊ី ជាតារាចម្រៀងលំដាប់យុវវ័យដែល បានការគាំទ្រពេញទំហឹង ពីសំណាក់មិត្តអ្នកស្តាប់ក្មេងៗ។ ម្ល៉ោះហើយខាងផលិតកម្ម រមែងបង្ហាញបទល្អៗ អោយរ៉ាប៊ីច្រៀងរាំបុកទីផ្សារបន្ថែមទៀត។ ប៉ុន្តែមួយរយៈនេះ តារារួមទ្រនំ បាន មុនីលក្ខ័ ហាក់លេចសញ្ញា ការតាមដាន បើទោះជានាង មានរឿងខ្លះប៉ះទង្គិចជាមួយ តារារៀមច្បងបែបណាតែនាង ស្ថិតការចាប់អារម្មណ៍។

តារាចម្រៀង រ៉ាប៊ី ស្ថិតក្នុងចំណោមតារាចម្រៀងផ្នែកយុវវ័យ​ដែលដែលលេចធ្លោនៅឆ្នាំ​២០២១នេះ​មាន​ដូចជារ៉េត ស៊ូហ្សាណា ,តន់ ច័ន្ទសីម៉ា និងយូរី ជាដើម។ក្រោយចែកផ្លូវគ្នា​ជាមួយ​សង្សារ​ក្មេងមករ៉ាប៊ី ថ្ងូរដូចព្រាបថាពិបាកចិត្តព្រោះរកតែក្ដឹប​សង្សារ១ធ្វើថ្នាំមិន​បាន​ផង៕
  
ភ្នំពេញ៖អ្នកចម្រៀងលេងសម្រស់ផាន វីរ៉ាទី ហៅរ៉ាប៊ី ត្រូវបានគេមើល​ឃើញថាមានភាពលេច​ធ្លោ​ជាងគេនៅថោន ក្រោយ​មាស សុខសោភា ដើរចេញជាង១ឆ្នាំ​បើទោះជាទ្រនុំនេះ​នៅ​មាន​តារាជាច្រើនដែលមាមសម្ថភាពដូចជាយក់ ថិករដ្ឋា ,ឈិត សុវណ្ណបញ្ញា ,សុវត្ថិឌី ធារីកា ,ដា សុម៉ាវត្តី ,បេប៊ី ,កាតុ ,ចេន សាយចៃ និងចែម ស្រីល័ក្ខ ក្ដីតែនាងរ៉ាប៊ី ដែលពូកែតុបតែង​ខ្លួន​ហើយមានក្បាច់រាំគូ​ឲ្យក្នក់​ក្នា​ញ់​នោះបែជាមានទីផ្សារល្អជាងគេទៅ​វិញ។

យ៉ាងណា​នៅរយៈ​ពេលចុងក្រោយ​នេះគេសង្កេត​ឃើញថារ៉ាប៊ី អាចនឹងពិបាកទប់ទល់ជាមួយនាងបាន មុន្នល័ក្ខ ព្រោះអតីតតារាហង្សមាស​រូប​នេះច្រៀងបាន​ល្អនូវបទស្លូវហើយ​ចេញមកត្រូវចិត្តអ្នកស្ដាប់ ខណៈដែលរ៉ាប៊ី បទចម្រៀង​ដែល​នាង​ត្រូវបានគេស្គាល់ច្រើនតែជាបទញាក់ប៉ុណ្ណោះរហូត​មានអ្នក​ខ្លះរិះគន់ថានាងច្រៀងបទ​ស្លូវ​​មិនកើតទៀតផង។

LEAVE A REPLY

Please enter your comment!
Please enter your name here