ភ្នំពេញ៖ បន្ទាប់ពីបានបង្ហាញខ្លួនវាយលុកនៅក្នុងវិស័យចម្រៀង ផលិតកម្មដាវីត្រា Davitra មិនត្រឹមតែសម្ញ៉ែងស្ទីឌីយោលំដាប់អន្តរជាតិ ជាលើកដំបូងធ្វើ អោយមានការភ្ញាក់ផ្អើលតែម្យ៉ាងទេ ផលិតកម្មមួយនេះ ក៏បានប្រមូល ផ្ដុំតារាចម្រៀង អ្នកនិពន្ធ និង អ្នកឯកទេសផ្នែកផលិតចម្រៀងបង្កើតស្នាដៃ លេចធ្លោតែក្នុងរយៈពេលខ្លី ធ្វើអោយមានការចាប់អារម្មណ៍ផងដែរ។

ឥឡូវនេះផលិតកម្មមួយនេះបញ្ចេញ Video Lyricsថ្មីគឺបទ«នឹកស្រុកតែមិនអាចទៅបាន» ធ្វើឱ្យមហាជនភាគច្រើនស្ដាប់ហើយ មានអារម្មណ៍ថាកម្សត់ លន្លង់លន្លោចចង់បង្ហូរទឹកភ្នែក ព្រោះតែភ្ជុំឆ្នាំនេះ ត្រូវបានរំខានដោយកូវីត១៩ផ្ទុះខ្លាំងផងដែរ។

Video Lyrics«នឹកស្រុកតែមិនអាចទៅបាន» នេះបានទាញអារម្មណ៍អ្នកស្ដាប់អោយនឹក ដល់ ម៉ែពុក នឹក ភូមិឋានស្រុកកំណើតដែលបានឃ្លាតឆ្ងាយទៅធ្វើការនៅក្រៅប្រទេសដែលឃ្លាតលោកឪពុកអ្នកម្តាចចាស់ជរារាប់ខែឆ្នាំ ហើយអត្ថន័យក្នុងមួយបទនេះ ក៏ឆ្លុះបញ្ចាំងត្រូវនឹងសង្គមកម្ពុជា នាអំឡុងខែភ្ជុំនេះផងដែរ។

ខាងក្រោមនេះ សាច់រឿង Video Lyrics «នឹកស្រុកតែមិនអាចទៅបាន» ។ លោកអ្នកក៏អាចទាញយកកម្មវិធីអេប«App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

LEAVE A REPLY

Please enter your comment!
Please enter your name here