ហេតុអ្វីបាន ពេជ្រ សោភា មិនជួយគូស្នេហ៍មកក្នុងទ្រនំតែមួយ

0

មានការលើកឡើងថា ពេជ្រ សោភា ហាក់នៅស្ងៀម មិននិយាយ អ្វីសោះឡើយការពាក់ព័ន្ឋ យកដៃគូឆឹម សក្កដា អោយចូលរួមការងារជាមួយ។ ប្រសិនបើបាន មកដល់ស្ថាប័ន រួមគ្នានោះ ពិតជា អាចជួយបំបែក ការងារសិល្បៈអោយកាន់តែលេចធ្លោ បន្ថែមទៀត បើទោះជាម្នាក់ៗ មានហ្វេនគាំទ្រច្រើនដូចគ្នាមែន។

ពេជ្រ សោភា បានធ្លាប់ជួយ ងួន ចាន់ដេវីត និងStep ល្បីក្នុងអាជីព​ចម្រៀង​បាន​ដូចបំ​ណងនៅពេល​ដែលពួកគេចាប់ដៃគូច្រៀង​ជាមួយនាង។ប៉ុន្ដែសម្រាប់​សង្សារបណ្ដូល​ចិត្តរបស់សោភា គឺប្រុសក្មេងរូបសង្ហារឆឹម សក្កដា ដែលក្លាយទៅជាតារាចម្រៀងថោន ជាង​១ឆ្នាំ​ទៅហើយនោះបែជានៅទ្រឹងមិនមានសន្ទុះនោះទេហើយសោភា ក៍ធ្វើព្រងើយ​កន្ដើយ​មិន​ព្រមលើកសង្សារឲ្យល្បីដែរឡើយ។

ពេជ្រ សោភា ជាតារាចម្រៀងម្នាក់ដែលមានឧបករណ៍​តន្រ្ដីនៅផ្ទះរបស់នាង​ជាច្រើន​មុខ ហើយនាងមានStudioថតបទចម្រៀង​ដោយខ្លួនឯងទៀតផងដែលនៅរដូវកូវីដនេះនាង​ថាភាគច្រើនធ្វើការងារសិល្បៈពីផ្ទះទៅព្រោះមិនចង់ឲ្យមានការជួបជុំគ្នាច្រើននៅក្រុមហ៊ុន។តារាចម្រៀងដែលចេះនិពន្ធទំនុកច្រៀងនិងMelody ដោយខ្លួនឯងនេះថាក្នុង១យប់នាង​អាច​សរ​សេរបទចម្រៀងបាន២បទ ហើយនៅរដូវកូវីដនេះនាងសល់បទ​ក្នុងដៃដែលធ្វើរួចតែ​មិនចង់​ចេញ​​មានដល់ទៅជិត៣០បទឯ​ណ្ណោះ។សោភា ថាតាមទស្សនៈ​របស់នាងនៅរដូវកូវីដនេះ​គ្មាន​តារាណាល្បីជាងអ្នកណាទេគឺ​ស្ងាត់ដូចតែគ្នា។ម្យាងទៀតនាង​យល់ថាបើមានបទចម្រៀង​ផ្ទុះក៍មិនដឹងយកទៅច្រៀងនៅឯណាដែរព្រោះតែConcertsធំៗតាមខេត្តបឹទអស់ទៅហើយអីចឹងនាងមានតែផ្អឹបទុកមួយរយៈសិនតែអាចចេញ១ៗកុំឲ្យស្ងាត់ពេក។ពេជ្រ សោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាសង្សារនាងលោកឆឹម សក្កដា មិន​ត្រឹម​តែជាតារាសម្ដែងដ៍មានទេពកោសល្យម្នាក់នោះទេ តែទឹកដមសម្លេងអាចធ្វើ​ជាអ្នក​ចម្រៀង​​អាជីពបាន។យ៉ាងណានាងថាគ្មានបំណងអន្ដរាគមន៍ឲ្យលោកសក្កដា ចូលហង្ស​មាសដូចដែលនាងធ្លាប់ធានារលោកងួន ចាន់ដេវីដ ​នោះឡើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here