តារាចម្រៀង មេម៉ាយចិត្តរឹង សុខ ស្រីនាង បានបង្ហាញភាពស្អិតរមួត ជាមួយ លោកហ្សូណូ ដើម្បីបំបែកការទាក់ទាញ ក្នុងការសម្តែង។ ស្រីនាងធ្លាប់ចាប់ដៃគូ ជាមួយណុប បាយ៉ារិទ្ឋ យ៉ាងលេចធ្លោ។ ប៉ុន្តែពេលនេះ ងាកមកច្បាមយកការងារ ជាមួយហ្សូណូ ដោយហ្វេនៗ យល់ថា សមគ្នាម្យ៉ាងក្នុងពេលរួមដៃ បង្កើតឆាកសម្តែង។

សុខ ស្រីនាង និងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ សុទ្ធតែកើតចេញពីផលិតកម្មKH ដូចគ្នាហើយក្រោយពួកគេឈនៅផលិតកម្មផ្សេងៗគ្នាជាង១០ឆ្នាំទើបពេលនេះមកជ្រកនៅក្រោមដំបូលហង្សមាសជាមួយគ្នាដែលអ្នកមេម៉ាយប៉ៈពោះម៉ាយរូបនេះថែមទាំងបានចាប់ដៃគ្នាច្រៀងឆ្លងឆ្លើយធ្វើជាដៃគូរួមគ្នាជាលើកដំបូងទៀតផង។អ្នកដែលធ្វើភ្លេងឲ្យស្រីនាង-ហ្សូណូ ច្រៀង​នោះ​គឺតន្រ្ដីករល្បីឈ្មោះលោករ៉េតធី ដូណា ហើយលោកថាបទចម្រៀងនោះ​បានរៀបចំ​រួចរាល់​អស់ទៅហើយ។

សុខ ស្រីនាង តាំងពីចេញពីផលិតកម្មសាន់ដេចូលហង្សមាស​មកនាងធ្លាប់បានសម្ដែង​MVជាមួយអតីតតារាចម្រៀងផលិតកម្មធំនេះគឺកំពូលតារាចម្រៀងព្រាប សុវត្ថិ និងថតភាព​យន្ដ​​ជាមួយលោកណុប បាយ៉ារិទ្ធ ខណៈដែលលោកសុវណ្ណារ៉េត ហៅហ្សូណូ វិញមុននេះបាន​ចាប់​ដៃ​ជាលើកដំបូងជាមួយពេជ្រ សោភា ផងដែរ។ការជួបគ្នាសារជាថ្មីរវាងស្រីនាង និង​ហ្សូ​ណូ នេះប្រាក​ដជាធ្វើឲ្យ​មាន​ភាព​ប្លែកច្រើនជាមិនខាន​ក្រោយពីពួកគេសុទ្ធតែ​មាន​ជីវិត​គូ​មិនសមតាមបំណងដូចគ្នាព្រោះស្រីនាង បានចែក​ផ្លូវគ្នាជាមួយអតីតប្ដីលោកស៊ី សុវ​ត្ថិ ស្របពេលដែលលោកហ្សូណូ ប្រេះឆាស្នេហ៍អ្នក​នាងចាន់ សុផានី បន្សល់កូនស្រី១។

LEAVE A REPLY

Please enter your comment!
Please enter your name here