ដ្បិតតែមិនទាន់មានឱកាសសម្ដែងជាតួឯក តែតារាសម្ដែង លោក ជា រ៉ាប៊ី ត្រូវគេមើលឃើញថាបានតំណែងជាតួឆ្អឹងរឿង នៅក្នុងភាពយន្តភាគទូរទស្ស និង រឿងខ្លីៗជាច្រើននាពេលចុងក្រោយ។ លោកឈានឡើងទីផ្សារតែមួយរយៈខ្លីប៉ុណ្ណោះ បន្ទាប់ពីមានផលិតករឃើញលោករូបរាងសង្ហារ និង មុខមាត់ស្អាត ហើយផ្ដល់ឱកាសអោយសម្ដែងជាលើកដំបូង។

អ្នកនិយមតាមានភាពយន្តអប់រំរឿង “ជីវិតប្រុសលក់ខ្លួន” រឿង “កូនតិរិច្ឆាន” របស់ក្លាសិក រឿង”បំណុលឈាមឳពុក” របស់ប៉ុស្តិ៍លេខ៥ និងភាពយន្តមួយចំនួនផ្សេងទៀត ពិតជាស្គាល់ពីសមត្ថភាពសម្ដែងរបស់លោក ជា រ៉ាប៊ី ហើយ ដោយសារតែលោកត្រូវបានផលិតករអោយសម្ដែងសុទ្ធតែជាឆ្អឹងរឿង និង ជាតួរងតែម្ដង ហើយជាតួថ្មីមែន តែសមត្ថភាពសម្ដែងបានល្អគ្រប់តួអង្គដែលភាពយន្តបានតម្រូវ។ លោកត្រូវបានគេស្គាល់ថា គឺជាអ្នកជំនួញផ្នែកគ្រឿងសមុទ្រ នៅរាជធានីភ្នំពេញ តែដោយសារតែលោកបានស្គាល់ផលិតករ ហើយមានឱកាសបានចូលសម្ដែង ទើបចាប់ការសម្ដែងប្រមាណជាកន្លះឆ្នាំនេះតែម្ដង។ លោកមានឈ្មោះពិតថា គុណ តារាវិជ្ជា ហើយជាអ្នកភ្នំពេញ និង ជានិស្ស័យស្រលាញ់សិល្បៈជាយូរមកហើយ ដោយគ្រាន់តែកន្លងមកមិនទាន់មានឱកាសចូលប្រឡូក។ ក្នុងរយៈពេលចូលប្រឡូកនេះ លោក ជា រ៉ាប៊ី ទទួលបានយ៉ាងហោច១០រឿង ដោយភាពយន្តថ្មីដែលលោកកំពុងថតរួមមាន រឿង”ផ្លូវងងឹត” របស់ក្រុមហ៊ុនAMS ដែលប្រភេទរឿងសម័យ លាយបុរាណ ហើយតាមគម្រោងលោកត្រូវបានក្រុមហ៊ុនមួយនេះ កុងត្រាអោយថត១០រឿងតែម្ដង ដោយសារតែមើលឃើញពីសមត្ថភាព។ ក្នុងនោះ គេក៏ឃើញលោកលេចមុខក្នុងរឿង”គ្រូចិញ្ចឹមខ្មោច” និង រឿង”ទឹក និង ប្រេង” ដែលសុទ្ធតែភាពយន្តរឿងដែលមានការរំពឹងថា នឹងធ្វើអោយលោកកាន់តែលេចធ្លោ។ ជា រ៉ាប៊ី បានបង្ហោះនៅលើអាក់ខោនផ្ទាល់ខ្លួនថា លោកសប្បាយចិត្តដែលត្រឹមរយៈពេលមិនដល់កន្លះឆ្នាំស្រួលបួលផង លោកថតបានប្រមាណជា១០រឿង ហើយនឹងគម្រោងកុងត្រាថតច្រើនរឿងទៀត ដែលលោកយល់ថានេះគឺជាផ្លែផ្កាមួយដ៏ល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here