ទូច ស្រីល័ក្ខ ស្ត្រីមេម៉ាយ ដែលមានស្នេហាថ្មី គួរយកចិត្តកូនខ្លួនលើសមុន

0

អ្នកនាង ទូច ស្រីលក្ខ័ បានបង្ហាញនូវសារយល់ឃើញថា ស្ត្រីដែលមេម៉ាយ មិនត្រូវភ័នភាំងពេកនោះទេ។ កាន់តែស្រឡាញ់បុរសថ្មី កាន់តែចេះរៀបចំទុកដាក់ មើលថែកូនស្ងួនអោយបានល្អជាទីបំផុត មិនអាចទុកគ្នានៅឯកាបាននោះទេ។នេះជាការសម្គាល់មើលទៅលើបណ្តាស្ត្រីមួយចំនួន។

ទូច ស្រីល័ក្ខ បានលើកឡើងនូវបញ្ហាមួយចំនួនដែលបានកើតឡើងចំពោះស្ត្រីមេម៉ាយមួយចំនួន នៅពេលដែលពួកគេចាប់ផ្តើមមានស្នេហាថ្មី។
បញ្ហាដែល ទូច ស្រីល័ក្ខ លើកឡើងនោះគឺសំដៅពីពេលវេលាសម្រាប់កូនរបស់ខ្លួន នៅពេលពួកគេចាប់ផ្តើមទទួលយកស្នេហាថ្មី ដើម្បីបំពេញបំណងដែលខ្លួនចង់បាន។
ជាស្ត្រីមេម៉ាយដែលទទួលបីបាច់ថែរក្សាកូនមួយនៅក្នុងបន្ទុក ទូច ស្រីល័ក្ខ បានអោយដឹងថា​​ មនុស្សស្រីមេម៉ាយមួយចំនួនតូចខ្ញុំសង្កេតឃេីញថា ពេលដែរគាត់ចាប់ផ្តេីមមានស្នេហាថ្មីអីដែលសំខាន់ជាងគេសំរាប់គាត់នេាះ គឺមិនមែនកូនរបស់គាត់ទេ គឺមនុស្សថ្មីដែរគាត់ទេីបផ្តេីមនឹងស្រលាញ់គិតនឹងយកចិត្តទុកដាក់ជាងកូន។នាងថា មានអ្នកខ្លះយកស្នេហាជាធំហ៊ានលេះបង់ពេលវេលាអេាយមនុស្សប្រុសរបស់គាត់ដេាយមិនបានខ្វល់ខ្វាយនឹងយកចិត្តទុកដាក់ផ្តល់ពេលវេលាអេាយកូនខ្លួនសូម្បីតែបន្តិចភ្លេចថាខ្លួនមានកូនទុកគ្នាចេាលអេាយនៅជាមួយអ្នកមេីលថែរតែអី្វដែលយេីងជាម្តាយកំពុងធ្វេីនេាះគឺការបំផ្លាញទឹកចិត្តរបស់កូនខ្លួនធ្វេីអេាយគាត់មានបញ្ហារផ្លូវចិត្តមិនមានភាពសិ្នតស្នាលជាមួយម្តាយមិនមានភាពកក់ក្តៅពីម្តាយ។

ទូច ស្រីល័ក្ខ សូមម្តាយមេម៉ាយមួយចំនួនតូចកំពុងមានស្នេហាចូលគិតនឹងបែងចែកពេលវេលាអេាយបានច្បាស់លាស់ផង កុំព្រេាះតែស្រលាញ់ជ្រុលភ្លេចខ្លួនថាមានកូន ។

តារាចម្រៀងនាង​​ ទូច ស្រិល័ក្ខ បានសម្រេចចែកផ្លូវជាមួយនឹងអតីតស្វាមីដែលជាជនបរទេសមួយរូប បន្ទាប់ពីពួកគាត់បានរួមរស់ជាមួយគ្នាអស់រយះពេលប៉ុន្មានឆ្នាំ​​ ដោយបន្សល់ទុកកូនប្រុសម្នាក់ស្ថិតក្រោមការគ្រប់គ្រងរបស់នាងនាពេលបច្ចុប្បន្ននេះ។
ត្បិតរស់ជាស្ត្រីមេម៉ាយអស់រយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែទូច ស្រីល័ក្ខ បានខិតខំធ្វើខ្លួនយ៉ាងរឹងមាំ​ ពោលមានការទន់ជ្រាយនិងស្ពាយទុក្ខសោកតាមខ្លួនយូរនោះឡើយ។

ក្រោយពេលនាងហាក់រំសាយអារម្មណ៍ហ្មងសៅក្រោយបែកស្វាមី​​ តារារូបនេះក៏បានលេចលឺថា នាងបាននឹងកំពុងបង្កើតចំណងស្នេហាថ្មីជាមួយនឹងបុរសដែលជាគ្រូហាត់កីឡាមួយរូប ដែលនាងតែងតែទៅជាមួយរៀងរាល់ថ្ងៃ។យ៉ាងណារហូតមកទល់នាពេលនេះចំណងស្នេហ៍ថ្មីរបស់នាងបានឈានដល់កម្រិតណានៅឡើយទេ ​ខណះពេលស្នេហាថ្មីរបស់នាងនាពេលនេះកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here