ថ្មីៗនេះ ផលិតកម្មរាមដែលត្រូវបានមហាជនស្គាល់ថាជាផលិតកម្មថ្មីស្រឡាងមួយ បានធ្វើអោយអ្នកគាំទ្រសរសើរមិនដាច់ពីមាត់នោះឡើយ ចំពោះការខិតខំប្រឹងប្រែងក្នុងការនាំយកអ្វីដែលថ្មី និង ប្លែកមកបម្រើអារម្មណ៍ទស្សនិកជនគ្រប់រូប។ ហើយអ្វីដែលកាន់តែធ្វើអោយអ្នកគាំទ្រពេញចិត្តខ្លាំងបំផុតនោះគឺ ផលិតកម្មមួយនេះមានការពុះពារយ៉ាងខ្លាំង មិនថាសូម្បីតែត្រូវថតMVទាំងភ្លៀងក៏ដោយ ក៏ពួកគាត់នៅតែព្យាយាមថតរហូតបានជោគជ័យដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររបស់ខ្លួនផងដែរ។
គួរបញ្ចាក់ផងដែរថា បទចម្រៀងដែលផលិតកម្មរាមទើបតែថតបញ្ចប់ទាំងភ្លៀងនោះមានរហូតដល់ទៅ 5 បទតែម្តង ដោយក្នុងនោះរួមមានដូចជា បទចានស្រាក់ បទក្រម៉ានិស្ស័យ បងភទ្របទនឹកស្រុក បទភ្ជុំខានជួបម៉ែ និងបទ Delivery អន្សម ដែលសុទ្ធតែជាបទតម្រូវក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ រីឯបទនីមួយៗវិញគឺសុទ្ធតែបង្កប់ទៅដោយអត្ថន័យយ៉ាងពិរោះរណ្តំ ដែលច្រៀងដោយតារាចម្រៀងស្រីសម្លេងផ្អែមស្រទន់ មាសសុខសោភា តារាចម្រៀងប្រុសសម្លេងទឹកដម ដួង វីរៈសិទ្ធ
តារាចម្រៀងខ្ចីវ័យសំឡេងធ្ងន់ ពុធ មិថុនា និត តារារ៉េប ​ Baly។
យ៉ាងណាមិញ បន្ទាប់ពីសកម្មភាពថតបានបញ្ចប់ តាមរយៈប្រធានគ្របគ្រងការផលិតរបស់ផលិតកម្មរាម បានបញ្ជាក់នូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលការផលិតទទួលបានជោគជ័យ បើទោះជាបីជាមានឧបសគ្គច្រើន ហើយអ្វីដែលផលិតកម្មរាមបានរំពឹងទុកនោះ គឺសង្ឃឹមថាទស្សនិកជនទាំងអស់គ្នានឹងគាំទ្រនូវស្នាដៃផលិតចម្រៀងថ្មីៗ ក៏ដូចជាបទចម្រៀងពិរោះៗដែលផលិតកម្មត្រៀមនឹងចេញក្នុងពេលឆាប់ៗនេះផងដែរ៕


Link Video: https://www.youtube.com/watch?v=v-nvuGmiJF0


LEAVE A REPLY

Please enter your comment!
Please enter your name here