បើគិតទៅ មាស សុខសោភា និង ពេជ្រ សោភា តារាចម្រៀង លំដាប់កំពូល មានចំនុចពិសេស ប្រហែលគ្នាគួរអោយចាប់ អារម្មណ៍សម្រាប់ដៃគូសម្តែវ។ ក្នុងតារាចម្រៀង និងសម្តែង២ដួង ដែលចញលកៀកពួកគេ ហើយគេ កំពុងតែតាមដានថា អាចយិតយោងឬទាញការ ចាប់ចិត្តដល់ពេលណាឬយូរ អង្វែងតទៅបានទេ។

តារាប្រុស២ រូបនោះ មានលោក ឆឹម សក្កដា និង ដួង វីរៈសិទ្ឋិ។ ប្រុសស្អាតទាំង២ នេះត្រូវបានគេចាត់ចូលជា ដៃគូបំបែក បន្ថែមទៀតសម្រាប់ទីផ្សារសិល្បៈ។ ក្នុងនោះមានតែ ពេជ្រ សោភា និងឆឹម សក្កដាទេ ដែល គេដឹងថា បង្កើតការកត់សម្គាល់ តាមរយៈចិត្តនិងចិត្ត ស្រឡាញ់គ្នា យ៉ាងចាក់ស្រេះ។ ម្ល៉ោះហើយ ទើបតាំងពីបង្កើត មិត្តភាពជិតស្និតមក ទាំងសក្កដា និង ពេជ្រ សោភា ហ្វេនៗ សរសើរថា គូស្នេហ៍សមគ្នា ។ ប៉ុន្តែនៅ មិនទាន់ អាចឆ្លងដល់ថ្ងៃ ចូលរោងការ ។ ធ្វើអោយស្នេហាមួយនេះ ដាក់ការសង្ស័យថា ឆាកសម្តែង ខណៈទាំង២នេះបដិសេធ។
 
ភ្នំពេញ៖មាស សុខសោភា ឈជើងនៅរាម ជាង៧ខែមកហើយដែលតំណាក់កាលដំបូង​នាង​កុង​ត្រាជាមួយផលិត​កម្មថ្មីនេះ​ក្នុងរយៈពេលតែ១ឆ្នាំទេ តែគេជឿរថារាម នឹងបន្លាយ​ចំនួន​កុង​ត្រាថ្មីដើម្បីចងជើងសោភា ឲ្យបន្ដនៅរកស៊ីលក់​ផលិតផលជា​មួយ​ថៅ​កែស្រីជាបន្ដ​ទៀតជា​មិន​ខាន។ការទៅដល់រាម នេះសុខសោភា មានដៃគូចម្រៀងប្រុសតែម្នាក់គត់នោះគឺលោកដួង វីរៈ​សិទ្ធ អតីតតារាហង្សមាសហើយច្បាស់ណាស់ថាដោយសារតែសោភា ល្បីល្បាញដល់កំពូល​ជាច្រើនឆ្នាំមកហើយទើប​គេ​ស​ន្និដ្ឋា​ន​ថាអតីតតារាថោន រូបនេះនឹងយោងលោកវីរៈសិទ្ធ ឲ្យ​ស្ទុះ​ទៅមុខតាមរយៈការក្លាយទៅជាដៃគូនិងគ្នានេះ។ប៉ុន្ដែសំណួរ​ថាសុខសោភា នឹងធ្វើឲ្យវីរៈ​សិទ្ធ ឡើងដល់កំពូលបានឬយ៉ាងណានោះអ្នក​ជំនាញសិល្បៈមិនហ៊ានអះ​អាងច្បាស់ៗថា​អាច​ទៅ​រួច​នោះទេព្រោះអាស្រ័យទៅលើការផលិតបទចម្រៀងរបស់រាម។
   
មជ្ឈដ្ឋានមហាជនបានមើលឃើញថាមាស សុខសោភា ទៅរាម ដោយមើលរំលង​ហង្ស​មាសនិងGalaxyនោះដោយសារតែ​នាង​ផ្ដោតទៅលើការរកស៊ីលក់​ផលិតផលច្រើនជាង​ការចង់ល្បីល្បាញផ្នែកចម្រៀងហើយនៅពេលដែលកូវីដ នៅតែបន្ដអូស​បន្លាយធ្វើឲ្យ​Concerts​​​នៅតាមខេត្តត្រូវបានបិត២ឆ្នាំនោះសោភា ដែលក្លាយទៅជាថៅកែស្រីម្ចាស់​ហាង​មួយ​នោះមិន​សម្រុក​ក្នុងការផលិតបទចម្រៀងវាយបុកទីផ្សារខ្លាំងក្លានោះទេ ព្រោះ​នាងជាប់​ដៃលក់​ផលិតផលទើបធ្វើ​ឲ្យអាជីព​ចម្រៀង​នាង​នៅ​ទ្រឹង។​

LEAVE A REPLY

Please enter your comment!
Please enter your name here