មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពី ពិធីការិនី និងជាតារាសម្ដែង អ្នកនាង គង់ ច័ន្ទស្រីមុំ បង្អួតវីដេអូជ្រើសរើសទិញគ្រឿងសង្ហារឹមបិទដោយមាស២៤K ពីក្រុមហ៊ុនថានី ដានី ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុននាំចូលផ្ដាច់មុខនូវផលិតផលពូក និង គ្រឿងសង្ហារឹមល្អផ្ដាច់គេមកពីបរទេស។ ដ្បិតថានេះជាវីដេអូដែលអ្នកនាងប្រូម៉ូតអោយក្រុមហ៊ុន តែក៏ជួយអោយអ្នកនាងទទួលបានការចាប់អារម្មណ៍មិនអន់ដែរ បន្ទាប់ពីអ្នកនាង បានក្លាយជាតារាដែលមានឱកាសថត និង ប្រើប្រាស់ដោយផ្ទាល់ជាមួយផលិតផលប្រណិតរបស់ក្រុមអភិជននេះ។ តំណែងរបស់អ្នកនាង បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារផលិតផលគ្រឿងសង្ហារឹម ដែលក្រុមហ៊ុន ថានី ដានី មានទីតាំងជាប់មន្ទីរពេទ្យសែនសុខ ជិតផ្សារដីហុយ តម្រូវអោយអ្នកនាងថតប្រម៉ូត គឺជាផលិតផលប្រណិតបិទដោយសន្លឹកមាស24K ដែលជាផលិតផលមានការចាប់អារម្មណ៍ក្នុងចង្កោមក្រុមអភិជន។ វត្តមានរបស់នាង កាន់តែធ្វើអោយអ្នកនាងលេចធ្លោ ក្នងនាមជាអ្នកផ្សព្វផ្សាយ ស្របពេលដែលក្រុមហ៊ុនថានី ដានី បានបោះទុននាំចូលផលិតផលគ្រឿងសង្ហារឹមដ៏ប្រណិតរបស់ប្រទេសអ៊ីតាលី បិតដោយសន្លឹកមាស24K ដែលជាទីចាប់អារម្មណ៍នៅទូទាំងកម្ពុជា។ អ្នកនាងត្រូវបានគេអះអាងថា នឹងមាននាទីថតប្រូម៉ូតគ្រឿងសង្ហារឹមដែលបិទដោយមាស 24K បែបនេះ ជាច្រើនម៉ូដ ជាច្រើនម៉ាកបន្ថែមទៀត ដើម្បីបង្ហាញពីប្រណិតភាពនៃការនាំចូលរបស់ក្រុមហ៊ុនថានី ដានី។

អ្នកនាង គង់ ច័ន្ទស្រីមុំ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនថានី ដានី ជ្រើសរើសអ្នកនាង អោយក្លាយជាផ្សព្វផ្សាយ ខណៈដែលផលិតផលគ្រឿងសង្ហារឹមប្រណិតៗ ហើយបិទដោយសន្លឹកមាស 24K របស់ក្រុមហ៊ុននេះ គឺជាផលិតផលថ្មី និង កំពុងឈានមុខគេនៅកម្ពុជា។ ផលិតផលនេះ គឺជាទីពេញនិយម និង ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការផ្គត់ផ្គង់តម្រូវការរបស់គ្រួសារក្រុមអភិជន ដែលត្រូវការតែងផ្ទះ ដោយភាពប្រណិត និង ភាពថ្លៃថ្នូរ។ ផលិតផលនេះ ក៏នឹងជួយអោយនាងលេចធ្លោក្នុងនាមជាតារាផ្សព្វផ្សាយផងដែរ ដោយសារតែវីដេអូប្រូម៉ូតមួយ ត្រូវបានផលិតឡើងដោយស្តង់ដារខ្ពស់ ដែលកាន់តែជួយលើកសម្រស់ និង កេរ្តិ៍ឈ្មោះរបស់អ្នកនាង។ នៅលើផេករបស់ក្រុមហ៊ុនថានី ដានី ក៏បង្ហាញពីរូបថត និង វីដេអូជាច្រើនជុំវិញសកម្មភាពផ្សព្វផ្សាយរបស់អ្នកនាងផងដែរ។
ផលិតអត្ថបទ: តារារដ្ឋ
https://fb.watch/8phdo1W1dE/

LEAVE A REPLY

Please enter your comment!
Please enter your name here