ទោះមានរឿងជាមួយ តារារៀមច្បង ក៏ បាន មុនីលក្ខ័ នៅស៊ូជាមួយការងារសិល្បៈ

0

បាន មុនីលក្ខ័ មួយរយៈមុននេះ បានជួបរឿងផ្ទុះជាមួយការ បង្ហាញបទចម្រៀង «ជំនោរដើមខែ» យ៉ាងកក្រើកពេញបណ្តាញសង្គមសិល្បៈ។ ដោយសារយល់ខុស នាងបានចេញមុខ សុំទោសតារារៀមច្បង និងព្យាយាមធ្វើយ៉ាងណាកុំអោយខុសទៀត។ រឿងបានស្ងប់បន្តិច បានមុនីលក្ខ័ សម្រុកទទួលការងារសម្តែងឡើងឆាក យ៉ាងមមាញឹក ដូចពីមុន។

បាន មុន្នីល័ក្ខ ជាតារាដែលមានសំនៀងល្អជាងគេនៅថោន បន្ទាប់ពីមាស សុខសោភា ដើរចេញមកនាងច្រៀងបទស្លូវស៊ីដាច់តារារួមដំបូល។យ៉ាងណារឿងរ៉ាវដែលFanរបស់នាងថាអ្នកនាងកែវពេជ្ជតា ថាចម្លងបទពីបរទេស រួមទាំងធ្លាប់លួចកែច្នៃបទរបស់ទូច ស៊ុននិច ច្រៀងទៀតនោះគេមិនទាន់ដឹងថាតើមុន្នីល័ក្ខ បានដឹងរឿងរ៉ាវរបស់Fanរបស់នាងធ្វើដាក់អ្នកនាងកែវពេជ្ជតា នោះដែរឬយ៉ាងណាទេ។ប៉ុន្ដែកន្លងមកមិនធ្លាប់មានព័តមានថាបាន មុន្នីល័ក្ខ និងកំពូលតារាចម្រៀងម៉េង កែវពេជ្ជតា មានទំនាស់ឬបញ្ហារអាកអន់ចិត្តអ្វីជាមួយគ្នាឡើយ។

បាន មុន្នីល័ក្ខ បានក្លាយទៅជាដៃគូថតភាពយន្ដនៅថោន ជាមួយលោកម៉ៅ ហាជី ក្រោយនាងចាកចេញពីហង្សមាស និងបានចែកផ្លូវគ្នាជាមួយអតីតគូដណ្ដឹងDj ខេក។នៅមិនទាន់មានព័តមានថាមុន្នីល័ក្ខ រកបានគូស្នេហ៍ថ្មីឡើយក្រោយនាងចេញពីហង្សមាសចូលថោន នេះ។តែក្នុងជំនួបផ្ទាល់កន្លងមកមុនី្នល័ក្ខ ថាម្ដាយនាងមិនចង់ឲ្យមានការចុះផ្សារលើសារព័តមានថាទាក់ទងរូបនាងជាមួយDjខេក ទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here