ក្រោយមានការរើសអើងពណ៍សម្បុលខ្មៅមិនស្អាតពេលនេះ បវរកញ្ញា អុិន លក្ខិណា បានយកឈ្នះកាមើលងាយទាំងនោះ

0

កញ្ញា អុិន លក្ខិណា ដែលជាចំណាត់ថ្នាក់លេខ២ Miss Grand Cambodia 2021 បានសាងខ្លួនដោយ ភាពក្លាហាននៅលើវេទិកា ប្រឡង អោយមហាជនបានស្គាល់ ព្រោះតែ ការចេះបង្ហាញភាពឈ្លាវៃ។ ប៊ិះដណ្តើមបានលេខ១ អុិន លក្ខិណា បានតស៊ូជម្នះ ការប្រឡងហើយនាង ក៍លះបង់ពេលវេលា ការប្រកួត បានប៉ុន្មានកម្មវិធី ហើយចុងក្រោយនេះ នាងធ្វើអោយលាន់ឭ ហើយការកោតសរសើរពីមហាជនមិនតិចទេ។

អុិន លក្ខិណា ព្រោះតែមើលឃើញថា មានលក្ខណៈគ្រប់គ្រាន់ទើប ត្រូវបានបញ្ជូនអោយជាតំណាងកម្ពុជា ចេញទៅប្រកួតMiss Supranational អន្តរជាតិ។ បើរំលឹករឿងមុនលេចធ្លោ លក្ខិណា ក៍ធ្លាប់ជាប់ជ័យលាភីប្រឡងដែរ គ្រាន់តែអំឡុងពេលនោះ វិស័យបវរកញ្ញាមិនទាន់ផ្ទុះខ្លាំង ទើបមិនសូវមានគេស្គាល់។នាងមិនបោះបង់មហិច្ឆិតាឡើយនៅ តែចេញទៅប្រឡង ហើយប្រមូលបានបទពិសោធន៍ថ្មីៗ ឆ្ពោះមកវេទិកាថ្មីទៀត។

អុិន លក្ខិណាដែលជាប់លេខ១ ឈុតហែលទឹកផងនោះ បាននិយាយលើវេទិកាថា នាងខំមកដល់ពេលនេះ ដើម្បីជម្រះពាក្យថាខ្មៅមិនស្អាត មិនសម ពោលការរើសអើងពណ៌សម្បុរសដែលនាងឈឺចាប់។ បែបនេះហើយទើប នាងយកភាពក្លាហាន អោយគេមើលឃើញថា ស្ត្រីសម្បុរខ្មៅ មិនអន់នោះទេ ហើយស្ត្រីដែលមានពណ៌ សម្បុរបែបនេះកុំអស់សង្ឃឹម ងើបឡើងតតាំងអោយគេឃើញថា យើងអាចធ្វើបាន។

LEAVE A REPLY

Please enter your comment!
Please enter your name here