បន្ទាប់ពីជម្រើសបានបេក្ខនារីតំណាងអោយប្រទេសកម្ពុជារហូតដល់ទៅ២ នៅក្នុងការប្រកួត Miss Grand Cambodia 2021 កាលពីថ្ងៃទី៩ តុលា ឆ្នាំ២០២១ លោក អ៉ិន សុភិន អគ្គនាយក Miss Grand Cambodia 2021 បានបង្ហាញពីមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីកម្មវិធីផលិតបាននូវបេក្ខនារីខ្លាំងៗ ធ្វើអោយមហាជនកោតសរសើរ។ លោកថា ទម្រាំតែអាចផលិតបានបេក្ខនារីល្អ គឺមិនមែនតែលោកម្នាក់នោះទេ តែគឺកើតពីការសហការយ៉ាងស្រាក់ដៃរវាងបេក្ខនារីចូលប្រលង ក្រុមការងារ និង ដៃគូសហការ។ លោកកាន់តែសប្បាយចិត្ត ដែលការប្រកួតនៅក្នុងឆ្នាំនេះ ផ្ទុះការចាប់អារម្មណ៍ទាំងការប្រកួតឈុតហែលទឹក ឈុតរាត្រីសមោស និង ជាពិសេសគឺឈុតតំណាងជាតិ ហើយអ្វីដែលលោកយល់ថាគឺជាជោគជ័យមួយដ៏ធំ គឺបេក្ខនារីដែលបានដាក់ប្រកួតសុទ្ធតែជាអ្នកអាជីព ដែលមានចំមានចំណេះដឹង និង សមត្ថភាពគ្រប់គ្រាន់។ តួយ៉ាងបេក្ខនារី ដែលគ្រងមកុដ Miss Grand Cambodia 2021 គឺកញ្ញា ប៉ូគឹមថេង សុតធីតា ធ្លាប់បានឡើងប្រកួតតំណាងប្រទេសលើឆាកអន្តរជាតិច្រើនលើកមកហើយ និង មានបេក្ខនារីដែលមានសមត្ថភាពស្រាប់ៗជាច្រើនទៀត ដែលលោកយល់ថា គឺមកពីកម្មវិធីមានអ្នកខ្លាំងចង់គ្រងមកុដ ទើបម្នាក់ៗ ដាក់ពាក្យចូលប្រកួត ហើយធ្វើអោយកុម្មវិធីផ្ទុះខ្លាំងជាងមុន។ ជាមួយនឹងការជម្រើសបាននូវបេក្ខនារីខ្លាំងៗនេះហើយ ទើបលោកសម្រេចតែងតាំង កញ្ញាឯកលេខ២ ជា Miss Supranational Cambodia ជំនាន់ទី១តែម្ដង ដើម្បីអោយនាងតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ។ លោករំពឹងថា តំណាងជាតិទាំង២ នឹងលើកមុខមាត់ប្រទេស នៅពេលចេញទៅប្រកួតលើឆាកអន្តរជាតិខាងមុខ។


LEAVE A REPLY

Please enter your comment!
Please enter your name here