មានការរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង ខាត់ សុឃីម និង អ្នកសិល្បៈមួយចំនួន បង្ហោះពីមរណភាពភរិយារបស់លោក ខាត់ យ៉ៃ ដែលជាប្អូនទី៦ របស់ អ្នកនាង ខាត់ សុឃីម កាលពីយប់ថ្ងៃទី១៣ តុលា ឆ្នាំ២០២១។ អ្នកនាងត្រូវបានគេអះអាងថា មរណភាពដោយជម្ងឺកូវីត១៩ ដោយឆ្លងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក៏ទទួលមរណភាព បើទោះជាបានបញ្ចូនទៅព្យាបាល។ មរណភាពដ៏រន្ធត់នេះ បានធ្វើអោយមហាជនក្ដុកក្ដួលចិត្តយ៉ាងខ្លាំង ដោយសារតែអ្នកនាង គឺជាតារាអនឡាញម្នាក់ផង តែបែរជាទើបឃើញLive ផលិតផលថ្ងៃមុនស្រស់ៗ ក៏ទទួលមរណភាព។ មរណភាពរបស់អ្នកនាង បានបង្ហាញកាន់តែច្បាស់ថា ជម្ងឺកូវីតបំប្លែងថ្មី គឺមិនអាចមើលស្រាល ស្របពេលដែលពលរដ្ឋភាគច្រើន ក៏ហាក់មានការដើរហើរ និង ជួបជុំបណ្ដើរៗជាថ្មី ដែលផ្ទុយពីអំឡុងពេលមុន។ អ្នកនាង ខាត់ សុឃីម បានបង្ហាញអារម្មណ៍សោកសៅយ៉ាងខ្លាំង ក្រោយបាត់បង់ប្អូនថ្លៃ និងជាអ្នកចែកចាយផលិតផលដ៏ឆ្នើមមួយរូបរបស់ខ្លួន។ អ្នកនាងត្រូវគេឃើញបង្ហោះសាររំលែកទុក្ខ និង ចែករំលែកដំណឹងមរណភាពរបស់ប្អូនថ្លៃរូបនេះ ធ្វើអោយមានការសុះសាយដោយបង្ហាញពីការសោកស្ដាយ ដូចជាសាច់ញាតិបង្កើតរបស់ខ្លួននោះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here