ផេកល្បីរបស់ថៃមួយបានបង្ហោះសាសរសើរ ពិធីករ Miss Grand លោក មូល សារ៉ាវ៉ាន់

0

បន្ទាប់ពីបញ្ចប់ការអត្ថាធិប្បាយនៅក្នុងកម្មវិធី Miss Grand Cambodia ឆ្នាំ២០២១ ពិធីករ លោក មូល សារ៉ាវ៉ាន់ មិនគ្រាន់តែទទួលបានការសរសើរពីមជ្ឈដ្ឋានក្នុងស្រុកប៉ុណ្ណោះទេ លោកក៏ទទួលការចាប់អារម្មណ៍ក្នុងក្រសែភ្នែកបរទេសផងដែរ។ ជាក់ស្ដែង គ្រាន់តែកម្មវិធីបញ្ចប់ភ្លាម ផេកថៃមួយ បានយកសកម្មភាពរបស់លោកយកទៅបង្ហោះសរសើរ ដោយភ្ជាប់ទាំងរឿងរ៉ាវឯកជនរបស់លោក និង គូស្នេហ៍ផង។

ផេកថៃដែលបានបង្ហោះពីលោកនោះ បានសរសេរពីលោកបង្ហាញដល់ជាតិសាសន៍គេថា “យើងមានសេចក្តីរីករាយសូមស្វាគមន៍ពិធីករដ៏ស្រស់ស្អាតរបស់ Miss Grand Cambodia ដែលជិតដល់ថ្ងៃរៀបការ។ ប៉ុន្តែសូមចូលរួមសោកស្ដាយផងដែរ ចំពោះហ្វេនៗដែលលួចស្រលាញ់លោកនាពេលកន្លងមក។ ផេកយើងខ្ញុំ ក៏សុំអភ័យទោសដល់បងប្រុសផងដែរ ដែលយករូបបងប្រុសមកបង្ហោះ”។ សំណេររបស់ Admin ផេករបស់ថៃនេះ បានបង្ហាញយ៉ាងច្បាស់ថា លោក មូល សារ៉ាវ៉ាន់ ដែលជាពិធីករវ័យក្មេង ពោរពេញដោយវោហារស័ព្ទរបស់កម្មវិធី Miss Grand Cambodia ទាំងឆ្នាំ២០២០ និង ២០២១ មិនត្រឹមតែត្រូវបានជនជាតិថៃចាប់អារម្មណ៍ពីការសិល្បៈក្រោយមានវត្តមានធ្វើជាពិធីករ ក្នុងការប្រកួតលំដាប់ប្រទេសមួយនេះប៉ុណ្ណោះទេ តែរឿងរ៉ាវឯកជនរបស់លោកក៏ត្រូវបានជនជាតិថៃប្រមាញ់ផងដែរ ទើបឈានដល់ការបង្ហោះពីគម្រោងរៀបការរវាងលោក និង គូស្នេហ៍ ដែលនឹងលេចឡើងឆាប់ៗនោះ។ នេះក៏ចាត់ទុកថាគឺជាមុខមាត់មួយរបស់តារាខ្មែរផងដែរ ព្រោះកន្លងមកគេកត់សម្គាល់ថា គឺមានតែជនជាតិខ្មែរប៉ុណ្ណោះដែលចាប់អារម្មណ៍តាមដានពីតារាថៃ តែពេលនេះក៏មានតារាខ្មែរ ត្រូវបានជនជាតិថៃចាប់អារម្មណ៍តាមដានដូចគ្នាវិញ ដែលការចាប់ះារម្មណ៍របស់ថៃនេះ ក៏មានតារាខ្មែរផ្សេងទៀតផង ត្រូវបានផេកធំៗរបស់ថៃ និងសារព័ត៌មានលើកមកសរសេរ បង្ហាញពីការឈានឡើងនៃសិល្បករខ្មែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here