ឆន សុវណ្ណរាជ ៣ឆ្នាំទៀតចូល៤០នៅតែមិនគិតគូការប្រពន្ធ

0

គិតលេងៗអាយុតារាចម្រៀង ឆន សុវណ្ណរាជ ក្បែរ៤០ឆ្នាំទៅហើយ នៅឡើយមិនទាន់រកបានគូគាប់ទ្រនាប់ចិត្តណា អោយគេបានមើលឃើញឡើយ។ ក្រៅពីលេចឭពាក្យចចាមអារាមថា មានសង្សាតែមិនទាន់ជាផ្លូវការនោះទេ ។ តារាហង្សមាសរូបនេះនៅតែបន្តងាកពង្រឹងការងាររកសុី យ៉ាងញាប់ដៃជាងរកគូអោយហ្វេនៗបានឃើញ។

តារារោមទ្រួងច្រើនលោកឆន សុវណ្ណារាជ បានប្រារពខួបកំណើត​គម្រប់អាយុ៣៧ឆ្នាំ​របស់ខ្លួនកាលពីថ្ងៃទី១០ខែតុលាគម្រប់អាយុ៣៧ឆ្នាំដែលសុវណ្ណារាជ មិនត្រឹមតែអត់​ព្យាយាម​លាក់​អាយុដូចតារាដ៍ទៃនោះទេតែលោក​ថែមទាំងទៅថតរូបតុបតែងខ្លួន​ក្នុងឈុតបុរាណយ៉ាង​ស្រស់ស្អាតដើម្បីអបអរថ្ងៃខួបរបស់ខ្លួនទៀតផងទើបធ្វើឲ្យអ្នកចម្រៀងហង្សមាសរូបនេះកាន់តែសង្ហារថែមទៀត។គេឃើញមានFanជាច្រើនបានជូនពរលោកសុវណ្ណារាជ ឲ្យកាន់តែ​ល្បី​ឈ្មោះហើយរកលុយឲ្យបានច្រើន ខណៈដែលអ្នកគាំទ្រខ្លះជម្រុញឲ្យ​លោកឆាប់រក​ប្រ​ពន្ធ​កូនដូចគេទៅព្រោះអាយុកាន់តែច្រើនដែរហើយ…។

ឱក សុគន្ធកញ្ញា ដែលជ្រកក្រោមដំបូលហង្សមាសជាមួយឆន សុវណ្ណារាជ ចេញ​សារ​នៅថ្ងៃពិសេសរបស់លោកដោយនាងហៅថា”ពូៗ”នោះថា”រីករាយថ្ងៃខួបកំណើតពូរាជ ជូន​ពរ​ឯងមានសុខភាពល្អ​មាន​សេចក្ដីសុខ មានសំណាងល្អ រីករាយក្នុង​ជីវិតច្រើន​ៗ”។ដោយ​ឡែក​ពេជ្រ សោភា វិញផ្ញើរ​សារ​ទៅលោករាជ ថា”ជូនពរឲ្យមានសុខភាពល្អ សំណាងល្អ ប្រាថ្នា​អ្វីបានដូចបំណងណា ជាពិ​សេ​សលុយចូលច្រើនៗ”។

ឆន សុវណ្ណារាជ បានវិលមករកឆាកតន្រ្ដីសារជាថ្មីឡើងវិញ​ក្រោយពីកាន់ទុក្ខជា​ច្រើន​ថ្ងៃជូនម្ដាយ​របស់លោកអ្នកស្រីលី សុខា ដែលទទួលមរណភាពកាលពីថ្ងៃទី២២​ខែឧសភាឆ្នាំ​២០២១​។​យ៉ាងណាសុវណ្ណារាជ មិនសូវមានភាពលេចធ្លោដូចមុននោះទេ ព្រោះពេលនេះ​តារាប្រុសនៅ​ហង្សមាសដែលកំពុងតែមានយ៊ីអ៊ុនល្អគឺលោកខេម ប៊ុនថៃ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here