ច្រើនខែមកហើយ ដែល ប៉ាច គីមមួយ និង សយ រតនៈ បានផ្តាច់ចេញនូវភាព ទំនាក់ទំនងគ្នា ក្រោយបង្កាត់បានភាពស្និតស្នាលគ្នា រហូតគេឯង នាំគ្នានិយាយថា ពួកគេជាគូសង្សារ និងគ្នាទៀតផង។ យ៉ាងណាមិញពេលនេះ អ្នកទាំង២ បានងាកមកបង្កើត ឈុតឆាកជាថ្មីទៀតហើយ ដោយបំផុសឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរបង្ហាញ ស្នាមញញឹមដាក់គ្នាទៅវិញ ទៅមកដូចជានឹកគ្នា។
 
នៅទីបំផុតចំណងស្នេហាអ្នកមេម៉ាយរូបស្អាតប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានវិលមករកភាពប្រកតីឡើងវិញហើយ បន្ទាប់​ពី​ជួប​ភាព​រកាំរកូសធ្វើឲ្យល្អកកក​អស់មួយរយៈខ្លីដោយសារតែគីមមួយ ប្រចណ្ឌ​និងហួងហែងសង្សារ​ខ្លាំ​ង​ពេក។កាលពីពេលថ្មីៗនេះគីមមួយ-រតនៈ បានដឹកដៃគ្នាទៅថតរូបរបៀបPre-Wedding ដើ​ម្បីរឹតចំណងស្នេហា​ឲ្យ​កាន់តែរឹងមាំហើយអ្នកទាំង២ពិតជាសាកសមគ្នា​ខ្លាំងណាស់ព្រោះ​ស្រីស្រស់ប៉ៈប្រុសរូបសង្ហារ។ទោះ​ជាយ៉ាងណាការកំណត់ពេលវេលានៃមង្គលការគឺនៅតែគីមមួយ លាក់ជិត​ឈឹងដដែល​ខ​ណៈ​​​ដែលពេលនេះនាងបានផ្ដល់​ទំ​នុកចិត្តដល់សង្សារក្មេង​និងគ្មានការបារម្ភ​ភ័យខ្លាច​រឿង​ប្រុ​សស្អាតក្បត់ចិត្តលួចមានស្រីនៅក្រោយខ្នងឡើយ។
 
ប៉ាច គីមមួយ លេចធ្លោគូសមអំឡុងពេលដែលនាងបានសម្ដែងMVជាមួយ​អតីតតារា​ហង្ស​មាស​លោកព្រាប សុវត្ថិ ដូចជា​បទ”មាន់ស្រែ បន្លែស្រស់”និងបទ”កាឌឹបៗដាក់”ជាដើម តែពេលលោកស្នាយ ចាកចេញពីហង្សមាសទៅផ្ញើរខ្លួននៅGalaxyធ្វើឲ្យគីមមួយ ហាក់នៅ​ទ្រឹងបើទោះជានាងស្ថិតក្នុងចំណោមតារាដែលមាន​សម្រស់ស្អាតម្នាក់មានរូបសម្រស់​លេចធ្លោនៅ​ផលិត​កម្មធំនេះក្ដី។ចំពោះការសម្រេចចិត្តប្រគល់បេះដូងទៅឲ្យប្រុសក្មេងរតនៈ ព្យា​បាលរបួស​ពេ​ល​នេះនាង​គីមមួយ ហាក់​មិនខ្លាចដើរជាន់ដានចាស់នោះទេក្រោយពីនាង​បាន​ចែកផ្លូវគ្នា​ជា​មួយអតីត​ប្ដីជាតារាចម្រៀងម្នាក់ដែរ។គីមមួយ ធ្លាប់សារ​ភាព​ថាបេះដូង​នាង​ស្រ​លាញ់តែប្រុសក្មេងទេ បើប្រុសចាស់វ័យចាប់ពី៤០​ឆ្នាំឡើង​នាងសូមឆ្លើយថា”No”ហើយចា៎។

LEAVE A REPLY

Please enter your comment!
Please enter your name here