ក្លាយជាពិធីការិនី មានឈ្មោះលំដាប់ប្រទេស និងមានភាពលះបង់ច្រើន អ្នកនាងខៀវ សានសាណា ក៍មិនដែលមើលរំលង អំពីប្រវត្តិតស៊ូ អំពីអ្នកសិល្បៈដូចគ្នា។ អ្នកនាងបានបង្កើតកម្មវិធីមួយដែល ជជែកផ្ទាល់ជាមួយ អ្នកសិល្បៈដើម្បីជីកឬសគល់ជុំវិញ ប្រវត្តិជីវិតអណ្តែតលើសិល្បៈ ជួបនូវរឿងរ៉ាវបែបណាខ្លះមុនពេល មានមហាជនស្គាល់។

មានតារាមួយចំនួនហើយ បានមកឡើងកម្មវិធីរបស់អ្នកនាង ខៀវ សានសាណា ដើម្បីបានគាស់កកាយអំពី ជីវិតតាំងពីមុនល្បី និងក្រោយពេលល្បីឈ្មោះ។ ទស្សនិកជនមួយចំនួន ដែលមិនបានដឹងរឿងរ៉ាវ ពីមុនក៍មានការភ្ញាក់ផ្អើលពេលដឹងថា តារាខ្លះមាន ប្រវត្តិតស៊ូ លើវិថីសិល្បៈយ៉ាងលំបាក ជួបនូវរឿងជាច្រើន ដើម្បីបានឈជើងអោយលេចធ្លោ នៅក្នុងសួនសិល្បៈ។ ជាបុគ្គលដែលមានការព្យាយាម តាំងពីរៀនសូត្រ រហូតមកបំពេញការងារ ទើប អ្នកនាង ខៀវ សានសាណាលើកយកតែចំនុចណាល្អៗ ដើម្បីចែករំលែកការរៀនសូត្រ និងបទពិសោធន៍ខ្លះដល់យុវវ័យ ឬតារាជំនាន់ក្រោយៗទៀត។

ពិធីការិនី សុីធីអិន ខៀវ សានសាណាដែលគេស្គាល់ថា មានវោហាស័ព្ទនិងមានចំណេះដឹងទូលំទូលាយនោះ ការណ៍ពិតឆ្លងកាត់ការបណ្តុះបណ្តាល ខ្ពង់ខ្ពស់ មុនពេលអាចមកចូលកាន់អាជីពបច្ចុប្បន្ននេះ។ សាណា បានបញ្ចប់ការសិក្សានៅដេប៉ាតីម៉ង់ ប្រព័ន្ឋផ្សព្វផ្សាយនិងសារគមនាគមន៍ ឆ្នាំ២០០៦DMC។ ប៉ុន្តែភាពដ៍ពិសេស អ្នកនាង បានចូលបម្រើការងារ តាំងពីឆ្នាំសិក្សាទី១មកម្ល៉េះ។ កាលនោះសុីធីអិនត្រូវការ បុគ្គលិកដែល មានសមត្ថភាព ហើយគោលចម្បងចង់បាន តែនិស្សិតចេញពីDMC។ ជាភ័ព្ទល្អខាងនាយកៗ សម្រេចជ្រើសរើសយក ខៀវ សានសាណាបណ្តុះបន្ថែម។ ក្នុងចំណោមពិធីការិនីឆ្នើមៗ សាណា ជាពិធីការិនីកម្រម្នាក់ដែលល្អកើតចេញពី ក្បួនសាលាផ្នែកសារព័ត៌មាន មិនមាន ពិធីការិនីណាដូចនាង។

រយៈពេលជិត២ឆ្នាំមកហើយ ដែលអ្នកខៀវ សានសាណា ចាប់ដៃគូសហការ គ្នាជាមួយ លោកគ្រូឃីម សុខហេង ធ្វើការលើផ្នែក ផ្តល់ជាយោបល់ និងគំនិតល្អៗ ក្នុងការប្រព្រឹត្តខ្លួនយ៉ាងណា អោយមានការរីកចម្រើន ប្រកបដោយឧត្តមភាព និងម្ចាស់ការលើខ្លួនឯង ។ មានសមាជិករាប់រយ រាប់ពាន់អ្នក បានមកជួបជុំគ្នា ផ្ទេរចំណេះដឹង បទពិសោធន៍ និងរកគន្លឹះ ដោះស្រាយ ផ្តល់ជូនដោយ គ្រូជំនាញពិតប្រាកដ ដែលបងប្អូនទទួលស្គាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here