លោក អុិន សុភិន ទម្លាយពីមូលហេតុដែលនាំអោយលោកសម្រេចចិត្តកោរសក់នេះថា គឺដោយសារតែលោកបានជួបនូវរឿងស្មុគស្មាញផ្ទួនៗ ក្នងពេលដែលលោកត្រូវបំពេញការងារធំៗ តែលោកនៅតែអាចតស៊ូបាន។ លោកបានសច្ចារនឹងខ្លួនឯងថា បើលោកអាចឆ្លងកាត់នឹងស្ថានការណ៍ដ៏លំបាកនេះបាន គឺលោកនឹងសម្រេចចិត្តកោរសក់ ហើយបើទោះជាលោកមិនបានបួសជាសង្ឃ តែក៏ចាត់ទុកថាគឺជាការលាបំណន់ផងដែរ។ លោកថា តាំងពីដើមឆ្នាំ២០២១ លោកជួបប្រទះនូវវិបត្តិដ៏កម្រក្នុងប្រវត្តិសាស្ត្រនៃវិស័យជំនួញ ដោយលុយគេជំពាក់គេមិនបង្វិលអោយសោះ ហើយបណ្ដាបុគ្គលដែលលោកបង្វិលអោយមិនទាន់ផ្សេងទៀត ក៏ធ្វើអោយលោករងការអាម៉ាស់។ ក្នុងកាលះទេសះដែលលុយចំណូល និង ក្រុមហ៊ុនប្រឈមហិរញ្ញវត្ថុ លោកក៏ជាប់កុងត្រាត្រូវរៀបចំការប្រកួត Miss Wisdom Cambodia និង Miss Grand Cambodia 2021 តាមការកំណត់ ដែលមិនអាចលើកពេលបាន។ ការប្រកួតព្រឹត្តិការណ៍ធំៗទាំង២ តម្រូវអោយលោកចំណាយលុយច្រើន តែបណ្ដាស្ពុនស័រ គឺស្ទើរមិនមាន។ លោកស្ទើរសម្រេចចិត្តលុបចោលការប្រកួតម្ដងៗជាពិសេសន្ទាប់ពីលោក សុខ រ៉ាស៊ី បង្ហោះជាសាធារណះរឿងលោកមិនសងលុយ ធ្វើអោយលោករងការអាម៉ាស់។ លោកថាវិបត្តិកូវីត បានធ្វើអោយក្រុមហ៊ុនរបស់ប្រឈមរឿងហិរញ្ញវត្ថុយ៉ាងខ្លាំង ហើយបុគ្គលិកជំនាញក៏រត់ចោលលោកច្រើនដែរ ទើបលោកត្រូវសួរខ្លួនឯងថា តើអាចរៀបចំការប្រកួត Miss Wisdom និង Miss Grand តាមអ្វីដែលបានព្រមព្រៀងជាមួយគណកម្មការអន្តរជាតិបាន ឬ មិនបាន។ យ៉ាងណាក៏ដោយ ដោយសារតែកម្លាំងចិត្ត លោកក៏បានបញ្ចប់ការប្រកួតទាំងពីរដោយរលូន ខណៈដែលលោកទន្ទេញជាប់មាត់ថា អោយតែចប់ភារកិច្ចគឺលោកនឹងកោរសក់ហើយ ព្រោះឆ្នាំដែលលោកបានជួប គឺជាពេលវេលាដែលអាក្រក់ហួសពីការស្មាន។ លោកមិនដែលនឹកស្មានថា ការប្រកួត Miss Grand នៅក្នុងឆ្នាំ ជោគជ័យដល់ម្លឹងទេ ដោយសារទី១ គឺធនធានសម្រាប់រៀបចំស្ទើរតែមិនមានក្នុងដៃ និង ទី២ គឺបុគ្គលិក ត្រូវបានកាត់បន្ថយស្ទើរតែ៧០ភាគរយ ដែលមិនគួរថារៀបចំទៅបាន។ ជាក់ស្ដែងព្រឹត្តិការណ៍ Miss Grand ២០២១ តាំងតែពីដើមដល់ចប់ គឺចូលរួមរៀបចំដោយបុគ្គលិកមិនដល់៣០នាក់ផង ខណ:ដែលកាលពីឆ្នាំមុន គឺជិត១០០នាក់។


LEAVE A REPLY

Please enter your comment!
Please enter your name here