មកដឹងពីប្រវត្តិស្នេហ៍ លោក អ៊ីណូ និង ភរិយា

0

មកទល់ពេលនេះ លោក អ៊ីណូ និង ភរិយា កំពុងរួមរស់យ៉ាងមានក្ដីសុខ ដោយលោក និង ភរិយា ក៏បានចុះអេតាស៊ីវិល អោយក្លាយជាប្ដីប្រពន្ធស្របច្បាប់ផងដែរ បើទោះជាលោក និង ភរិយា នៅមិនអាចរៀបចំមង្គលការអោយបានធំដុំ ដូចគូស្នេហ៍អ្នកសិល្បៈមួយចំនួន ដោយសារតែបញ្ហាកូវីត១៩។ ដើមចមដែលនាំអោយលោកស្គាល់នាង គឺដោយសារតែមួយរយៈពេលមុន គឺលោកមានរឿងកើតទុក្ខ និង រឿងត្រូវគិតជាច្រើន ហើយជំនួសអោយភាពស្មុគស្មាញគឺលោកតែងតែទៅសម្ងំហូបចុក នៅក្នុងហាងមួយនៅតំបន់ព្រែកលាភ ដើម្បីអង្គុយយកខ្យល់អាកាស ព្រោះតែភោជនីយដ្ឋាននោះ មានទីតាំងនៅជាប់ដងទន្លេមេគង្គ។ នៅក្នុងនោះ ភរិយារបស់លោក គឺជាបុគ្គលិកផ្នែកគិតលុយ ដោយភោជនីយដ្ឋាននោះ ក៏ជារបស់បងស្រីរបស់នាងផងដែរ។ ក្នុងជំហានដំបូងៗ លោក និង នាង នៅមិនទាន់ចាត់ទុកថាគឺជាស្នេហានៅឡើយទេ ដោយលោកគ្រាន់តែជាប់ចិត្តនឹងអាហារ និង បរិយាកាសនៅក្នុងហាងនោះ
ហើយឧស្សាហ៍ទៅអង្គុយសេដសេដ ឬ ពិភាក្សាការងារជាមួយមិត្តភ័ក្ត្រនៅក្នុងហាងនោះតែប៉ុណ្ណោះ ខណៈដែលនារីដែលជាភរិយារបស់លោក ក៏ជាអ្នកគិតលុយ រាល់ពេលដែលលោកហូបចុករួចរាល់ម្ដងៗ។ ក្រោយមកលោកក៏សុំលេខទូរស័ព្ទ និង តេលេក្រាមរបស់នាង ដើម្បីទុកគ្រាន់ទំនាក់ទំនងកក់តុ ហើយមិនយូរប៉ុន្មានក៏ស្រាប់តែទំនាក់ទំនងឆ្លងឆ្លើយទៅវិញទៅមក ក៏ក្លាយជាស្នេហារហូតឈានដល់ពិធីសែនព្រែន។ លោកថា រវាងលោក និង ភរិយា ស្គាល់គ្នាយូរក្រែលដែរ តែសម្ព័ន្ធស្នេហ៍ទៅវិញទៅមកគឺទើបតែមានរង្វង់ជាងកន្លះឆ្នាំចុងក្រោយប៉ុណ្ណោះ។ លោក និង ភរិយាបានសម្រេចចិត្តរួមរស់ជាប្ដីប្រពន្ធ ហើយបន្ទាប់ពីមិនអាចរង់ចាំកូវីត១៩ត្រូវបញ្ចប់ ក៏សម្រេចសែនព្រែនបង្គ្រប់កិច្ចមួយអន្លើសិន ដើម្បីបំពេញមុខអោយនាង។

LEAVE A REPLY

Please enter your comment!
Please enter your name here