ចប់ចត្តាឡីស័ក ខេម នៅមិនច្បាស់ឡើងឆាក អាស្រ័យលើពេលវេលា

0

មកទល់ពេលនេះ ខេមបានវិល មកដល់ស្រុកកំណើតវិញហើយ ក្រោយពេលចំណាយពេលលម្ហែកាយ អោយស្រស់ស្រាយអារម្មណ៍ បានប៉ុន្មានខែនៅលើទឹកដីប្រទេសបារាំង។ នៅទីនោះលោក ហាក់កក់ក្តៅព្រោះមានផ្ទះគូស្នេហ៍ម្នាក់ ទទួលស្វាគមន៍ ដែលរិតអោយតារាលេចធ្លោ រូបនេះ បង្កើនបានស្នាមញញឹមច្រើនឡើង និងមានអនុស្សាវរីយ៍ទ្វេរឡើង។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃទី១៤ខែតុលាលោកខេម ដែលបាត់មុខពីឆាក​ជាង២ខែរូបនេះថ្លែងថាលោកមិនទាន់អាច​និ​យា​យទុកជាមុនបានទេថាការមកដល់ស្រុកវិញនេះត្រូវត្រៀមធ្វើអ្វីខ្លះគឺទាល់តែចប់ការធ្វើចត្តាឡីស័កសិនបានចាប់ផ្ដើមគិតការងារថ្មីៗ។ចំពោះការឡើងឆាកតន្ត្រីវិញក៍លោកមិនទាន់បានត្រៀមខ្លួនដែរពោលគឺនឹងធ្វើទៅតាមពេលវេលា។លោកខេម ប្រាប់ដែរ​ថាការដើរលេងនៅក្រៅប្រទេស​អស់ជាង២ខែនេះ​លោកមាន​អារម្ម​ណ៍​ស្រស់ថ្លាហើយ​រីករាយច្រើនព្រោះដំណើរ​កម្សាន្ដយូថ្ងៃ​ជាង​លើកមុនៗ។ ខេមបានមកដល់ស្រុកខ្មែរ ថ្ងៃទី៦ តុលា ឆ្នាំ២០២១ ហើយចូលធ្វើ ចត្តាឋឡីស័ក១៤ថ្ងៃ ទៅតាមវិធានការ របស់ក្រសួងសុខាភិបាល។

រយៈពេលច្រើនខែមកនេះ ទីផ្សារចម្រៀងលោកខេម ហាក់ទ្រឹងដោយមិមសូវឃើញបទណាផ្ទុះច្រើនជាងមុនឡើង។ បើទោះផលិតកម្មថ្មីហ្គាឡាក់សុីប្រឹងប្រែង នាំរកគន្លឹះដោះអោយល្អ។ បែបណាក៍ដោយ ខាងក្រុមហ៊ុមបានផ្អិបចម្រៀងល្អៗសិនដែលមានជារបស់លោកខេម ព្រោះឆ្នាំក្រោយនឹងចាប់ផ្តើម បំបុកជាថ្មីវិញម្តង។
 
ខេម បានដឹកដៃកំពូលស្នេហ៍អ្នកនាងស្រីកា ទៅបារាំងកាលពីថ្ងៃទី២០ខែកក្កដា​ឆ្នាំ​២០​២១ ហើយការដើរលេងរបស់ពួកគេបាន​បង្ហួស​ទៅដល់អាឡឺម៉ង់ និងស្វីសផង​ដែរ។អ្វី​ដែល​ធ្វើ​ឲ្យ​ខេម រីករាយនោះលោកក៍បាននាំគូស្នេហ៍ទៅទស្សនាដោយផ្ទាល់​ការ​ប្រកួតរបស់ក្រុមParis Saint- Germain ជាមួយក្រុមManchester City ក្របខណ្ឌChampions League  នៅពហុ​កី​ឡាដ្ឋានParc des Prince  កាលពីថ្ងៃទី២៨ខែកញ្ញា ដែលក្រុមម្ចាស់ផ្ទះបានយកឈ្នះ ក្រុម​ភ្ញៀវ២ ទល់០ ។

LEAVE A REPLY

Please enter your comment!
Please enter your name here