ចម្រៀងដែល សុខ ពិសី កាន់តែទទួលបានការ ទាក់ទាញ ហាក់ដូចជាមិនសូវឃើញមានបំបុកដូចមុនបើទោះជាមាង នៅតែប្រឡូកវិស័យនេះ។ ច្រើនខែមកហើយ ចម្រៀងថ្មីខ្លះដែលសុខ ពិសីនៅបន្តបង្ហាញ ហាក់មិនសូវមានភាពកក្រើក ដូចមុន។ ចំនែកនៅតែសម្ងំ មិនទាន់រកយុទ្ឋសាស្ត្រណាមួយ បំបែកចម្រៀង អោយផ្ទុះឡើង ឬមួយរង់ចាំទាល់តែ អោយផុតឆ្នាំ២០២១ ទើបហក់កញ្ជ្រោលឡើងវិញ។

សុខ ពិសី ត្រូវបានហ្វេនៗ ស្រឡាញ់ចូលចិត្ត ក្រោយពេលឃើញ នាងនិយមតែងខ្លួនឃ្យូតៗ មុខមាត់គួរអោយស្រឡាញ់។ នាងបានសាងស្នាដៃក្នុង សិល្បៈអស់ជាច្រើនឆ្នាំមកហើយ និង ទទួលបានប្រជាប្រិយភាព ខ្ពស់ក្នុងគាំទ្រ។ បណ្តាបទចម្រៀងដែល នាងច្រៀងភាគច្រើនជាចម្រៀង បែបបទមនោសញ្ចេតនា អណ្តែតអណ្តូង សុីជម្រៅ។ រយៈពេលចុងក្រោយ សុខ ពិសីថមថយ ចម្រៀងមិនសូវ មានបទចម្រៀងល្អៗ បំបុកអោយដូចមុនឡើយ។ ហេតុនេះហើយទើបមាន ការចង់អោយ តារាស្រីមុខឃ្យូតនេះ ងាកទៅកាន់ផលិតកម្មថ្មឋិវិញ ដែលនៅចាំនាងគ្រប់ពេល អោយតែសម្រេចចិត្តចាកចេញពី ទ្រនំចាស់។

យ៉ាងណា សុខ ពិសី មិនងាយនឹងចាកចេញ ពីផលិតកម្មសាន់ដេរ នោះទេ ព្រោះល្បីថា នាងមានទំនាក់ទំនងស្នេហា ជាមួយកូនប្រុសថៅកែសាន់ដេរ យ៉ាងសុីជម្រៅ។ ម្ល៉ោះហើយទើប ពិសីមិនខ្លាចអត់ មានបទចម្រៀងល្អៗ អុកឡុកទេ ព្រោះមានជំនួយការយ៉ាង ពិសេសចាំជួយ ទ្រទ្រង់ បំបែកភាពទាក់ទាញ។ ហ្វេនៗនៅតែបន្តការតាមដានមើលថា សុខ ពិសី មានស្ទីលចម្រៀង ថ្មីៗច្រើនទៀតទេ នាពេលខាងមុខ ។ ពិសេសអំឡុងឆ្នាំ២០២២ ចូលមកដល់ឆាប់ៗ នាងមានអ្វីប្លែក។

LEAVE A REPLY

Please enter your comment!
Please enter your name here