បន្ទាប់ពីមានចលកររ៉ៃអង្គាសថវិកាជួយអោយតារាកំប្លែង ខ្ញុង បានដោះស្រាយបំណុល លោក អ៊ី សុខជា ដែលគេស្គាល់ថា គឺជាអ្នកច្នៃម៉ូដឈុតតំណាងជាតិល្បីឈ្មោះនោះ បានបង្ហោះសារមួយ ឃើញហើយពិតជាចាក់ដោត។ លោកបានបង្ហោះថា”បើបងប្អូន ហ៊ានចំណាយលុយជួយពួកខ្ញុំ ឲ្យធ្វើឈុតតំណាងជាតិខ្មែរយើង ដើម្បីបានឈ្នះលើឆាក​អន្តរជាតិ​ម្លេះ ល្អជាងជួយអ្នកលេងល្បែង”។ ការបង្ហោះរបស់លោកគឺស្របពេលដែលលោកត្រូវគេដឹងថា មានការខ្វះខាតរាប់មិនអស់ តែនៅតស៊ូច្នៃឈុតតំណាងជាតិល្អៗ ជួយដល់បវរកញ្ញា ជួយដល់រំដួលលិចទឹក និង ជួយដល់កម្មវិធីជាច្រើន។ ឈុតតំណាងជាតិរបស់លោកចុងក្រោយ គឺឈុត Miss Grand ខេត្តសៀមរាប ដែលជាប់ចំណាត់ថ្នាក់លេខ១ នាមុននេះ។ លោកក៏ធ្លាប់ច្នៃឈុតជួយដល់តារាសិល្បៈ ក្នងកម្មវិធីប្រកួតឈុតបុរាណរបស់គ្រួសារតារាកម្ពុជាកន្លងមកផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here