តារាល្បីនិងមកអង្រួនកម្មវិធី​ Impulse Phnom Penh Halloween day ជួបជាមួយតារាល្បីៗ​ ដូចជា​ កញ្ញា​ យ៉េ​យ៉េ​ រ៉េត​បូរ៉ា​ នូឌី​ ម៉ាដាមកុល​ កូកូ​ អ៊ុកដារ៉េត​ គង់​ ប៊ុនថន​ ឃុត សីហា​ សៀវឡុនី​ ដេីម្បីចូលរួមដេីម្បីកាត់បន្ថយការរេីសអេីងចំព្រោះអ្នកស្រលាញ់ភេទដូចគ្នានៅប្រទេសកម្ពុជា។ ដោយមានការផ្សាយផ្ទាល់ពីផេច Impulse Phhnom Penh និងផ្ទះតារា​ នាថ្ងៃទី31.10.2021 វេលាម៉ោង​ 8:00​-9:00នាទីយប់។​ ដោយមានការឧបត្ថម្តពីអង្កការAHF Cambodia, Impusle Group។​ សហការ​ដោយ​ បណ្តាញ​ចតុមុខ​ សាព៌មាន៍ផ្ទះតារា​ New Song Studio. សូមបញ្ជាក់ថា​អុីមផុសភ្នំពេញ​ គឺជាផ្នែកមួយនៃក្រុម Impulse នៅសហរដ្ឋអាមេរិក ក្នុង ទីក្រុង Los Angeles បង្កើតឡើងដើម្បីលើកកម្ពស់ សុខភាពផ្លូវភេទ ក្នុងចំណោមបុរសស្រឡាញ់បុរសដូចគ្នា ដោយមានការជួយគាំទ្រឧបត្ថម្តពីមូលនិធិអង្កការ ថែទាំសុខភាពជំងឺអេដស៍ហៅកាត់ថាAHF។ ពួកយើងជាក្រុមការងារអ្នកស្ម័គ្រចិត្តក្នុងការបង្កើតយុទ្ធនាការសប្បាយៗ, ព្រឹត្តិការណ៍ និង ការផ្សព្វផ្សាយ លើបណ្ដាញ សង្គមផ្សេងៗ ដើម្បីផ្តល់សារនិងព័ត៌មានដល់សហគមន៍បុរស ស្រឡាញ់បុរសដូចគ្នាជំនាន់ថ្មីៗដែលកំពុងតែ រស់នៅក្នុងពិភពលោកសម័យ ទំនើបនិងការវិវត្ត យ៉ាងឆាប់រហ័សនេះ បានជ្រាបដឹងជាព័ត៌មានដើម្បី ពង្រឹងអោយរស់នៅប្រកបដោយសុវត្តិភាព និងកាត់ បន្ថយការរីករាលដាលនៃមេរោគអេដស៍ និងជំងឺ កាមរោគផ្សេងៗ។

LEAVE A REPLY

Please enter your comment!
Please enter your name here