អ្នកនាង កុល ដាវី ដែលកាលពីច្រើនខែមុន មានផ្ទៃពោះម្តងហើយនោះ បានរលូតនាំអោយខកចិត្ត គ្មានព្រលឹងក្នុងខ្លួនទាំងនាងនិងលោក សុខ រក្សា។ ទំរាំធ្វើចិត្តបានកុល ដាវីរងនូវ អារម្មណ៍សោកស្តាយខ្លាំង ហើយរមែងបានលើកទឹកចិត្តពី ស្វាមីនិងមិត្តជិតដិតជាប្រចាំ។ ជាដំណឹងល្អតបមកវិញ ពេលនេះកុល ដាវី កំពុងនឹងពពោះសារជាថ្មី។ ទារកដែលនាង មានជាលើកទី២ ត្រូវបានកុល ដាវី សច្ចាមើលថែរអោយល្អ ព្រោះជាកូនស្រីជាកែវភ្នែករបស់នាង។

រឿងខកបំណង ម្តងក្នុងការបាត់បង់កូន បានធ្វើអោយ កុល ដាវី និង សុខ រក្សាមានការសោកស្តាយណាស់ ព្រោះម្នាក់ៗមានអាយុក៍ច្រើន និងឱកាសរៀបការក៍បានជាច្រើនឆ្នាំ។ ម្ល៉ោះហើយបានក្លាយជារឿងខកបំណងខ្លាំង មួយក្រោយពេលជួបហេតុការណ៍នោះមក។ ដូចនេះហើយ កុល ដាវី និង លោករក្សា ឧស្សាហ៍ធ្វើបុណ្យដាក់ទានផ្សង ជាថ្មីអោយមានកូន ម្តងទៀតដើម្បីបានសម្រេចបំណង និងបានក្លាយជាឪពុកម្តាយគេដូចអ្នកផ្សេងគេមាន។ ជាលទ្ឋផលស្រាប់តែកុល ដាវីបង្ហោះសារថា « ធ្វើបុណ្យជាមួយក្មេង ពិតជាបានដូចបំណងមែន ខ្ញុំលក់គ្រឿងអលង្ការរបស់ក្មេងថោកៗខ្លាំងណាស់ ថែមអោយអត់យកលុយក៏មាន ក្នុងចិត្តនឹកប្រាថ្នារហូត ឥឡូវពិតជាបានដូចបំណងមែន កូនស្រីមាសម្តាយ ម៉ាក់និងប៉ា រំភើបចិត្តខ្លាំងណាស់ »។

កុល ដាវី នៅតែទទួលបាន ប្រជាប្រិយភាពជាមួយ អាជីពសម្តែង ដោយនាងនៅមានបណ្តាផលិតកម្មល្បីៗ ទទួលសម្តែងបើទោះជានាង ហក់មកចូលវិស័យសម្តែងមួយនេះអស់ជាច្រើនឆ្នាំ។ នាងជាតួអង្គដែលលេចធ្លោក្នុង បែបបថកាចឆ្នាស់ធ្វើបាបគេ និងឈ្នានីសនិងសមបំផុត។ ក្រៅពីសិល្បៈដាវី លក់អន ឡាញ ទទួលបានការគាំទ្រនិងពេញនិយមលើ មុខរបរលក់ខ្សែដៃ ខ្សែក ក្រវិល កាឡៃ និងសម្លៀកបំពាក់។ មហាជន បានចូលរួមត្រេកអរនៅពេល ទទួលដំណឹងថា នាងមានភ័ព្ទទទួលបានកូនម្តងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here