តារាចម្រៀង លោក ធា នុរាជ បង្ហាញពីអារម្មណ៍តូចចិត្តតូចថ្លើមយ៉ាងខ្លាំង ដោយសារតែក្នុងអំឡុងពេលនេះ គឺលោកធ្លាក់ចុះចំណូលស្ទើរស្មើសួន្យ ដែលមិនអាចអោយលោកបានរួមចំណែកជួយក្នងបុណ្យសពរបស់យាយបង្កើតរបស់ខ្លួន។

លោក ធា នុរាជ និយាយថា គ្រួសាររបស់លោកយាយខ្លួនគឺមានការទីទ័លខ្លាំង ហើយក្នុងអំឡុងពេលកូវីតបន្តផ្ទុះ គឺលោក និង សមាជិកផ្សេងទៀត សុទ្ធតែជួបវិបត្តិ ទើបជារឿងសោកស្ដាយយ៉ាងខ្លាំង ដែលក្នុងពេលមានសមាជិកសំខាន់បែបនេះ ទទួលគ្រោះថ្នាក់ គឺលោកមិនមានលទ្ធភាពជួយសម្រួល។ លោកថា ជីដូនដែលទទួលមរភាពកាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០២១ មុននេះ គឺជាម្ដាយបង្កើតរបស់ម្ដាយលោក ហើយលោកយាយក៏មានជម្ងឺរ៉ាំរៃជាយូរមកហើយ ទើបបណ្ដាលអោយលោកយាយទទួលគ្រោះថ្នាក់នៅក្នុងពេលនេះ។ លោកថាតាំងពីអាជីពតាមហាងត្រូវបានផ្អាក សូម្បីតែលោកប្រឹងលក់របរអនឡាញក៏បានតែមួយចាយៗ ដែលមិនអាចអោយលោកបានជួយដល់ម្ដាយ និង ដើម្បីអោយម្ដាយបានជួយដល់លោកយាយដែលទទួលមរណភាព។ យាយមិញលោកថា ក៏បានរួមចំណែកដុតដៃដុតជើង ជួយក្នងពិធីរបស់លោកយាយយ៉ាងអស់សមត្ថភាពផងដែរ ថ្វីដ្បិតតែគ្មានលុយកាក់ច្រើនរួមចំណែក។ លោកថាបើកុំកូវីត គឺបញ្ហាហិរញ្ញវត្ថុ នឹងមិនកើតមាននោះទេ ហើយលោកក៏មានវិប្បដិសារីនោះដែរ ពេលមានរឿងមិនល្អកើតឡើងចំពេលស្ថានភាពចំណូលបង្កការធ្លាក់ចុះបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here