ពិតណាស់មានប្រិយមិត្តមិនតិចនោះទេដែលជាអ្នកគាំទ្រ Lyric Video « វ៉ាក់សាំងមនុស្សក្បត់» ចង់ស្គាល់មុខលោក គិន កក្កដា ដែលប្រិយមិត្តជាច្រើនធ្លាប់ស្គាល់លោកម្តងរួចមកហើយក្នុងបទដែលផ្ទុះខ្លាំងកាលពីឆ្នាំ២០២០ គឺបទ «ផ្ញើលុយចងដៃ ៨ ២០០០ រៀល» ។ ថ្មីៗនេះ លោកបានចេញនួវបទ Lyric Video « វ៉ាក់សាំងមនុស្សក្បត់» ដែលបទមួយនេះ គឺត្រឹមតែមួយថ្ងៃសោះ មានទស្សនិជនគាំទ្រដល់ជិត១លាននាក់។ មកទល់ពេលនេះបទ “វ៉ាក់សាំងមនុស្សក្បត់” កាន់តែប្រមូលយកការចាប់អារម្មណ៍ក្នុងស្រទាបយុវវ័យ ដោយគេឃើញមានករចែករំលែក និងធ្វើត្រាប់សម្តែងច្រៀងតាម យ៉ាងផុលផុសតែម្ដង នៅក្នុងសង្គម Tik Tok។

លោក គិន កក្កដា ដែលជាអ្នកនិពន្ធផ្ទាល់ បានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង ដែលស្នាដៃរបស់លោកកន្ទ្រាក់បានការចាប់អារម្មណ៏កាន់តែខ្លាំងពីសំណាក់យុវវ័យ ហើយនៅពេលទទួលបានលទ្ធផលបែបនេះ គឺលោកក្នុងនាមជាអ្នកនិពន្ធរំភើបចិត្ត និង មានកម្លាំងចិត្តយ៉ាងខ្លាំង។ លោកបង្ហើបឱ្យដឹងថា ការសរសេរបទចាក់វ៉ាក់សាំងនេះឡើងគឺ ចង់ផ្ញើរសារដល់បងប្អូនប្រជាពលរដ្ឋយល់កាន់តែស៊ីជម្រៅអំពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃការឆ្លងជំងឺនេះ ព្រោះបើមនុស្សគ្រប់គ្នាលែងមានជម្ងឺបៀតបៀន ឬ ពាក្យបញ្ឆិតបញ្ឆៀង គឺលែងមានមនុស្សក្បត់នៅក្នុងជីវិត គឺបុគ្គលម្នាក់ៗនឹងមានជីវិតស្រស់បំព្រង។ លោកក៏ប្រកាសថា នឹងផលិតបទដែលមានចំណងជើង និង អត្ថន័យល្អៗ បម្រើក្នុងវិស័យចម្រៀងជាបន្តផងដែរ ខណៈដែលលោកប្រកាសថា នឹងបន្តបញ្ចេញស្នាដៃជាមួយផលិតកម្ម ដាវីត្រា អោយកាន់តែខ្លាំង ដើម្បីវិស័យចម្រៀងខ្មែរ។

ខាងក្រោម នេះសូមចូលទៅកាន់តំណរភ្ជាប់ MV « វ៉ាក់សាំងមនុស្សក្បត់» នេះ។

ហើយលោកអ្នកក៏អាចទាញយកកម្មវិធីអេប«App Komsan» របស់ផលិតកម្មដាវីត្រារីករាយសណ្តាប់និងទស្សនាMVs នានាបានដោយមិនគិតថ្លៃផងដែរ៕

https://vt.tiktok.com/ZSejuerqV/

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888

LEAVE A REPLY

Please enter your comment!
Please enter your name here