កាលពីថ្ងៃទី31ខែតុលាឆ្នាំ2021 ក្រុមអុីមភលភ្នំពេញកម្ពុជា​( Impusle Phnom Penh Cambodia) ដែលជាក្រុមស្មគ្រ័ចិត្តមួយក្នុងការបំផុសកុំអោយរើសអើងក្រុមមនុស្សស្រលាញ់ភេទដួចគ្នា បានរៀបចំព្រឹត្តិការណ៍​ពិសេសៗមួយចំថ្ងៃ ហាឡាវីនដេ​ ដោយមានតារាល្បីៗជាច្រើនចូលរួម។ វីដេអូសម្ដែងនេះ ក៏ត្រូវបានបង្ហោះផ្សាយលើផេក”ផ្ទះតារា” ផងដែរ ។ មិនត្រឹមតែការសម្ដែង Show ប្លែកៗតែម្យ៉ាងទេ តែតារាល្បីៗជាច្រើនដូចជា កញ្ញា យ៉េយ៉េ ម៉ាដាមកុល និង កញ្ញា នូឌី ជាដើម ក៏បានបង្ហើរបទចម្រៀងយ៉ាងពីរោះរាងខ្លួនផងដែរ។ កម្មវិធីនេះគឺទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយសារតែមានការសហការពីគ្រប់ភាគីនៃក្រុមផលិត និង សិល្បករ។ ការសំដែងជាពិសេស គឺអប់រំស្តីពីជម្ងឺអេដស៍​ ជម្ងឺកាមរោគ​ និងការម៉ាក់ងាយ ការរេីសអេីងចំពោះអ្នកស្រលាញ់ភេទដូចគ្នា​នៅក្នុងសហគមន៍​។ សារសំខាន់នៅក្នងកម្មវិធីនេះ ក៏មានការបញ្ជាក់ពីវាគ្មិនដែលអញ្ជេីញមកពីអង្កការសង្គមសុីវិលផងដែរ ដើម្បីធ្វើការពន្យល់ពីការអប់រំខាងលើ។ តារាដែលចូលរួមរំលេចព្រឹត្តិការណ៍នោះរួមមាន​ កញ្ញា​យ៉េ​យ៉េ​, លោរ៉េត​ បូរ៉ា​, កញ្ញា ណូឌី​, ម៉ាដាមកុល​, កញ្ញា កូកូ, កញ្ញា អ៊ុកដារ៉េត​, លោក គង់​ ប៊ុនថន​, លោក ឃុត សីហា​, កញ្ញា សៀវ ឡុនី​, លោក វណ្ណាឌី​, អ្នកស្រី សំ សុផល​, លោក ដេវិត​, កញ្ញា ស្រីខួច​, លោក ឧត្តម, និង កញ្ញា ហ្សាបែល​, ជាដេីម​។ តារាទាំងនេះ សុទ្ធសឹងតែជាតារាដែលកំពុងរះថ្មី និង មានប្រជាប្រិយនៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងសង្គម Tik Tok។ កម្មវីធីនេះមានការចាប់អារម្មរណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន​ អ្នកប្រេីប្រាស់បណ្តាញសង្គម។ ក្រុមអុីមភលភ្នំពេញកម្ពុជា​ ក៏កំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីមជ្ឈដ្ឋានទូទៅ​ ជាពិសេសសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា ដែលបានរួមចំណែកលើកកម្ពស់លើប្រធានបទនេះកាន់តែខ្លាំងផងដែរ។

សារទាំងអស់ដែលបានបង្ហាញ គឺដើម្បីអោយមានការការគាំទ្រ និងការកាត់បន្ថរាល់ការម៉ាក់ងាយ ការរេីសអេីងចំពោះក្រុមអ្នកស្រលាញ់ភេទដូចគ្នានៅកម្ពុជា ប៉ុន្តែមានន័យថា បំផុសអោយមានបុគ្គលជំពូកនេះទាំងដែលបុគ្គលទាំងនោះ មិនមែនជាក្រុមស្រលាញ់ភេទដូចគ្នានោះដែរ។ ក្រុមអុីមភលភ្នំពេញកម្ពុជា​ ក៏និងបន្តផ្តល់ជូននូវផ្ទាំងទស្សនីយភាពពិសេសៗជាច្រេីនទៀត សម្រាប់បងប្អូនទស្សនិកជន អមដោយសារអប់រំ។ ការឧបត្ថមដ៏ធំដែលនាំអោយមានកម្មវិធីនេះរួមមាន អង្កការ​ AHF Cambodian និង​ Impusle Group អមដោយការសហការពីសារព៌ត័មាន”ផ្ទះតារា​” Post News Cambodia, New Song Studio , អង្កការ​ KHANA, MHC បណ្តាញចតុមុខ​ និងសហគមន៍អ្នកស្រលាញ់ភេទដូចគ្នាជាដេីម។ ល។

LEAVE A REPLY

Please enter your comment!
Please enter your name here