គឺថាលាន់មាត់សរសើរគ្រប់គ្នាតែម្ដង បន្ទាប់ពីស្នេហ៍តារាសម្ដែងមួយនេះបានបង្ហាញសំលៀកបំពាក់ជាបែបសេដ្ឋីក្នុងសម័យលង្វែក ខណៈដែលសំលៀកបំពាក់មួយឈុតនេះ ក៏លើកសម្រស់អ្នកទាំងពីរអោយមើលទៅទាក់ភ្នែក។ លោក រ៉ាយុទ្ធ ដែលត្រូវបានគេស្គាល់ថា គឺជាម្ចាស់ហាងលក់សំលៀកបំពាក់រ៉ាយុទ្ធ និង អ្នកនាង អ៉ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុន HK7 ធ្វើអោយគេសរសើរ និង ចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីអ្នកទាំងពីរបានចាប់ដៃគ្នាហើយថតដូចជាលក្ខណៈ Pre Wedding ប៉ុន្តែការពិតគឺថតដើម្បីទុកជាអនុស្សាវរីយ៍ ក៏ដូចជាដើម្បីរំលេចពីទម្រង់នៃសំលៀកបំពាក់ខ្មែរ។ អ្នកបានឃើញមិនគ្រាន់តែលាន់មាត់ថាស្អាតទាំងគូរប៉ុណ្ណោះទេ តែក៏ដាក់រហស្សនាមអោយថា អ្នកទាំងពីរជាគូស្នេហ៍ដែលរមែងអោយស្រលាញ់សំលៀកបំពាក់បែបខ្មែរ និង លាន់មាត់ពិតជាបង្ហាញពីសុភមង្គលកាន់តែរឹងមាំក្រោយពីជីវិត និង មុខជំនួញជោគជ័យផងដែរ។ យ៉ាងណាមិញរូបភាពបែបនេះ មិនមែនជាលើកទី១របស់អ្នកទាំងពីរនោះទេ ដ្បិតទាំងលោក រ៉ាយុទ្ធ និង ភរិយា គឺសុទ្ធតែឧស្សាហ៍បង្ហាញភាពទាក់ទាញទាំងគូបែបនេះ ដោយគ្រាន់តែលើកនេះ មើលទៅស្រស់ស្អាតខ្លាំង និង កាន់តែបង្ហាញពីភាពស៊ីវិល័យថ្លៃថ្នូរ បន្ទាប់ពីអ្នកទាំងពីរក៏ទើបបង្អួតវីឡាតម្លៃជាង១លានដុល្លារនោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here