តារាចម្រៀង មាស សុខសោភា ត្រូវបានមហាជនជាច្រើន ដឹងថា មានឱកាសច្រើនចេញ ទៅរស់នៅក្នុងប្រទេស កាណាដា ។ ប៉ុន្តែឱកាសមួយនេះនត្រូវ បាននាង នឹងស្វាមី ធីបចោលភាគច្រើន។ ប្រយោជន៍ ត្រូវបានគេមើលឃើញថា នាងមានមុខរបរ ជំនួញពេញដៃ ដែលហក់ឡើង ជាប្រចាំ ដែលមិនអាចងាក ចាកចេញទៅបាន។ នាងមិនខ្វល់អំពី ដំណើរផ្លូវឆ្ងាយមួយនេះ នោះទេ ក្នុងពេលសិល្បៈ និងជំនួញ មានសភាពកាក់កប។
មាស សុខសោភា នៅទ្រឹងក្រោយទៅដល់រាម ជាង៨ខែពោលគឺទោះជាមានអន្ដ​រា​គម​ន៍​ពីប្រុសក្មេងដួង វីរៈសិទ្ធ ក្នុងការនិពន្ធបទចម្រៀងឲ្យច្រៀងក្ដី តែសោភា នៅតែគ្មានបទ​ផ្ទុះ​ដូច​កាលនាងច្រៀងនៅថោន ,M និងសាន់ដេ នោះទេ ខ ណៈដែលកុងត្រាតំណាក់កាលដំបូង​របស់នាងនៅសល់តែជិត៤ខែទៀតប៉ុណ្ណោះពីចំនួនកុងត្រា១ឆ្នាំ។ គេជឿរថា ថៅកែរាម និងចងជើងសោភា តាមរយៈការបន្ថែមចំនួនកុងត្រាថ្មីទៀតដោយនឹង​លើកតារារូបនេះ​ទាំង​២​ច្រកតែម្ដងក្នុងនោះ គឺឲ្យនាងធ្វើជាតួឯកទាំងចម្រៀងនិងភាពយន្ដរបស់​ផលិតកម្មនេះទោះ​ជាតារា​រូប​​​នេះឈានចូលអាយុ៤០ឆ្នាំទៅហើយក្ដី។ការរៀបជើងព្រួលឲ្យសុខសោភា នៅលើ​គេ​ទាំង​ចម្រៀង​និងភាព​យន្ដរួមទាំងការងាររកស៊ីជាមួយ ថៅកែផលិត កម្មផងគេ ជឿរថាសោភា នឹង​មិនរើរបង្វេចចេញរាម នៅខែកុម្ភៈឆ្នាំ២០២២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ខាងមុខនេះឡើយព្រោះថាថៅកែ​ចងជើង​ជាប់​ទៅហើយទោះ ជាសោភា គ្មានបទល្បីៗដូចមុនក៍នាងនៅតែពេញចិត្តរួម​រស់ជាមួយថៅ​កែ​ស្រី។
មាស សុខសោភា បានផ្លាស់ប្ដូរជីវិតចុងក្រោយនេះដោយនាងក្លាយ​ទៅជាអ្នកជំនួញ​ម្នាក់​ព្រោះមានហាង​ផ្ទាល់ខ្លួនដល់ទៅ២​នោះគឺហាងលក់ផលិតផលនៅក្រុងតាខ្មៅ និងហាង​កាហ្វេនៅក្រុងកំពង់សោម។ការបោះទុនធំនៅរដូវកូវីដនេះបញ្ជាក់ថាសុខ សោភា គ្មាន​គម្រោង​ចេញទៅរស់នៅកាដាណាតាមប្ដីដូចធ្លាប់លេចឭកាលពីឆ្នាំ២០១១ទៀតឡើយ ព្រោះពេលនេះ​លោករ៉ាដា រស់នៅស្រុកខ្មែរស្ទើ​តែ១០០%ទៅហើយ។មជ្ឈដ្ឋានមហាជនរង​ចាំមើលថាតើ​មាស សុខសោភា ដែលងាក​មក​ចាប់​ដៃគូថ្មីជាមួ យប្រុសក្មេងដួង វីរៈសិទ្ធ នោះនាង​នឹង​ជោគ​ជ័យឬយ៉ាងណាព្រោះតែអ្នកទាំង២​មាន​គម្លាតអាយុខុសគ្នាច្រើនឆ្នាំក្រោយ​ពីនាង ផាត់​ចោល​​​ផលិតកម្មហង្សមាស និងGalaxy ដែលធ្វើឲ្យសោភា បាត់ឱកាសចាប់ដៃជាមួយលោកខេមរៈ សិរីមន្ដ និងព្រាប សុវត្ថិ ។​ប៉ុន្ដែលោកនូ ស៊ឹប យល់ថាសុខសោភា និងដួង វីរៈសិទ្ធ អាចធ្វើ​ជា​ដៃគូចម្រៀងគ្នាបានទោះជា​សោភា អាយុបងវីរៈសិទ្ធ ច្រើន ឆ្នាំក្ដី ប៉ុន្ដែកាលពីឆ្នាំមុនព្រាប សុវត្ថិ និងហ៊ឹម ស៊ីវន ធ្វើដៃគូគ្នា​បានដែរហើយល្បីទាំង២តែម្ដងបើទោះជាហ៊ឹម ស៊ីវន មាន​អាយុ​ច្រើ ន​ជាងព្រាប សុវត្ថិ ក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here