តែប៉ុន្មាននាទី ក្រោយពីបញ្ចេញរូបថត Pre-wedding តារាចម្រៀងលោក នៅ ស៊ីនឿន ធ្វើអោយម្នាក់ៗលាន់មាត់សរសើរយ៉ាងខ្លាំង ដោយសាររូបថត Pre-Wedding របស់លោក គឺមើលទៅអស្ចារ្យ និង ត្រូវគេដឹងថាចំណាយអស់ច្រើន។ ហ្វេនៗមិនតិចទេ លើកឡើងថា នេះគឺជាកម្រងរូបភាពបែបអភិជនតែម្ដង ដែលកាន់តែធ្វើអោយមង្គលការនាពេលដ៏ខ្លីរបស់លោក និង គូស្នេហ៍ទទួលបានការចាប់អារម្មណ៍ទ្វេរដង។

តាមដំណឹងទទួលបាន លោកនៅ សុីនឿន នឹងរៀបការជាមួយ ក្រមុំអាណិកជន មកពីអាមេរិកនាថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២១ ចំពេលលោកខួបកំណើត ។ ពិធីមង្គលការនោះ នឹងជះលុយច្រើនពាន់ដុល្លារដើម្បីអោយសមឋានៈ តារាលេចធ្លោ និងសមកេរ្តី៍ឈ្មោះដោយ ប្រារព្ឋឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញទីកន្លែងលំដាប់ផ្កាយ៥។ ម្នាក់ៗនាំគ្នាលើកសរសើរ អំពីសំណាងដែលលោក នៅ សុីនឿនទទួលបាន ព្រោះការរក្សាចិត្តស្មោះដាក់ភរិយាឃើញថា មិនអត់ប្រយោជន៍ គឺត្រឡប់មកវិញនូវ សេចក្តីសុខ និងសុភមង្គលពិតប្រាកដ។
នៅ សុីនឿន នៅតែបន្តឈ្មោះជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស ដដែល ដោយមិនទាន់មានការលាឈប់នោះទេ។ តាមប្រភពលោកអាចចេញទៅរស់នៅ សហរដ្ឋអាមេរិកទីលំនៅភរិយា ក្រោយពេលរៀបការនិង រៀបចំលិខិតស្នាមរួចរាល់។ មង្គលការលោក អាចនឹងកក្រើកសង្គមសិល្បៈព្រោះ យល់ថាបរិយាកាស កូវីដ១៩បានស្ងប់ហើយ អ្វីៗអាចនឹងដើររលូនដូចមុនវិញ ។

LEAVE A REPLY

Please enter your comment!
Please enter your name here