តារាសម្ដែង ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា នៅហួសចិត្តរឿងចាញ់បោកគ្នាតាមហ្វេសប៊ុក

0

មកទល់ពេលនេះ ករណីយករូបតារាសម្ដែង លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា ទៅឆាតបោកគេនៅតែជារឿងគួរអោយយកទុកជាបទពិសោធន៍។ នារីម្នាក់បានក្លាយជាអ្នកចាញ់បោកអ្នកយករូបរបស់លោកឆាតទៅបោកនោះ ខណៈដែលទាល់តែចាញ់បោកទៅហើយ ទើបដឹងថា ម្ចាស់អាក់ខោនគឺជាបុគ្គលក្លែងក្លាយដែលប្រើរូបអ្នកផ្សេងជំនួស។ ករណីនេះមិនមែនទើបតែកើតមាននោះទេ តែគឺកើតមានជាហូរហែរមកហើយ ជាពិសេសនារីៗដែលប៉ាន់ស្មានថា ម្ចាស់អាក់ខោនគឺជាម្ចាស់រូប ដែលមានរូបរាងសង្ហារៗ ដូចឧទាហរណ៍នេះ។ លោក ចាន់ស៊ី ស៊ីណាវ៉ាត់ត្រា នៅតែបង្ហាញការហួសចិត្តដែលនារីម្នាក់នោះធ្លាក់ដល់ថ្នាក់អោយអ្នកឆបោកនោះដល់១ពាន់ដុល្លារ ដោយសារតែមិនស្គាល់ថា អ្នកយករូបថតលោកទៅប្រើជាប្រូហ្វាល់ម្នាក់នោះ មិនមែនជាលោក។ ស្ត្រីនោះបានទាំងព្យាយាមស្វែងរកលោក ក្រោយពេលឆាតទៅអាក់ខោនឆបោកនោះលែងបាននោះផង ហើយប្រសិនបើលោកមិនមានសំលេងខុសពីម្ចាស់អាក់ខោនដែលឆបោក គឺពិតជាពិបាកប្រកែកថាជាមនុស្សផ្សេងគ្នា ដោយសារតែម្ចាស់អាក់ខោនបានយករូបរបស់លោកទៅបង្ហោះ ហើយតាំងខ្លួនជាលោក នឹងឆាតបោកគេជាច្រើន ដោយមិនដឹងថា តើមានអ្នកណាធ្លាប់ចាញ់បោកផ្សេងទៀត។ លោកថាករណីនេះមានច្រើនមកហើយ ហើយក៏មានការដឹងឮដដែលៗមកហើយ តើចុះហេតុអ្វីបានជានៅតែមានមនុស្សចាញ់បោកលើករណីនេះ តែយ៉ាងណាក៏អាចបណ្ដាលមកតែពីការទំនាក់ទំនងហាក់ធ្វើអោយមនុស្សទុកចិត្ត និង អាចថាបណ្ដាលមកភាគីម្ខាងទៀត មិនស្គាល់លោកច្បាស់តែប៉ុណ្ណោះ។

លោកបានបង្ហោះដដែលៗពីករណីថា “សូមជម្រាបដល់អាខោនមួយដែរបង្កើតហ្វេសប៊ុកឈ្មោះ កូនខ្លាកំណាច ពេជ្រ ពិសិត ជាយដែន ដែលបានដាក់រូបថតទាំងពីរសន្លឹក ជាប្រូហ្វាល់និងខូវើ ហើយដើរឆរបោកប្អូនស្រីម្នាក់នៅថៃចំនួនទឹកប្រាក់1000$ ព្រមទាំងបោកក្តីស្រលាញ់គេទៀត។ បើឃើញខ្ញុំផុសហើយសូមបញ្ឈប់ការដើរឆាតបោកប្រាស់គេទៀត ចៃដន្យគ្នាឆាតមកអាខោនញ៉ុមនេះ ប្រហែលបីខែមុន ធ្លាប់ឆាតទៅពួកម៉ាកខ្ញុំ និងប្អូនខ្ញុំម្តងដែរតែដឹងខ្លួនវាប្លុកអស់។ ពេលនឹងញ៉ុមផុសម្តងក្រោយមកស្ងាត់បីបួនខែ ហើយស្មានមិនមានរឿងចឹងកើតឡើង ស្រាប់តែពីរថ្ងៃនេះញ៉ុមឡាយលក់ទូរសព្ទ័គេមានប្អូនស្រីនៅថៃឆាតសួររឿងអាខោននឹងបោកប្រាក់។ គ្នាខំសន្សំលុយជាច្រើនខែអស់ បើនៅយករូបខ្ញុំមកដាក់ក្នុងគោលបំណងមិនល្អខ្ញុំដាក់ពាក្យបណ្តឹងហើយ។ បងប្អូនសូមប្រុងប្រយត្ន័ផង បើបង្កើតក្នុងន័យល្អស្រលាញ់មិនថាទេ នេះប៉ះពាល់កិត្តិយសខ្ញុំក្នុងនាមខ្ញុំក៏ជានាក់សិល្បៈមួយរូបដែរ។ ដោយក្តីស្រឡាញ់បានគ្នាហ៊ានអោយលុយខ្ចី សូមជួយស៊ែរផងបងប្អូន សូមអរគុណ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here