ខុសពីគូស្នេហ៍ភាគច្រើនដែលកាត់បន្ថយសកម្មភាពស្វីតៗ នៅពេលចំណងស្នេហ៍កាន់តែចាស់វស្សា តែសម្រាប់គូស្នេហ៍ លោកជំទាវ មួយឡេង និង លោកឧត្តមសេនីយ៍ទោ ប៊ន សំអាត ជាស្វាមី កាន់តែបង្កើនជីវិតផ្អែមល្ហែម ដោយក្រៅពីដឹកដៃគ្នាធ្វើបុណ្យសាងកុសលរួមគ្នា ក៏រមែងបង្កើនអនុស្សាវរីយ៍ដោយចាប់ដៃគ្នាថតរូបបុរាណជារឿយៗផងដែរ។ ជាក់ស្ដែងក្រោយពីលេចធ្លោក្នុងការតែងបុរាណជាច្រើនឈុតរួចមកហើយ លោកជំទាវ និង ស្វាមី ក៏ធ្វើអោយមានការចាប់អារម្មណ៍ទ្វេរដងផងដែរ ជាមួយនឹងសកម្មភាពថតរូបនៅទីតាំងប្រាសាទអង្គរវត្ត និង ក្លោងទ្វារអង្គរធំយ៉ាងទាក់ភ្នែក ដែលសកម្មភាពថតបង្ហាញរបស់លោកទាំងពីរ គឺស្ទើរតែច្រលំនឹងរូបភាព Pre-Wedding របស់អ្នកត្រៀមចូលរោង។ អ្នកឃើញរូបភាពទើបតែបង្ហោះឡើងថ្មីរបស់លោកជំទាវ និង ស្វាមី សរសើរមិនដាច់ពីមាត់ថាពិតជាសមជាគូព្រេងនឹងគ្នាពិតៗ ដោយគ្រប់សកម្មភាពស្វីតៗ គឺគូស្នេហ៍ខ្លះពិតជាសុំខ្មាស់នឹងភាពផ្អែមល្ហែមមួយនេះ។ អ្វីដែលមានន័យនៅក្រោយសកម្មភាពបង្កើនសុភមង្គលដ៏មានន័យនេះ គឺលោកជំទាវ និង ស្វាមី បានរួមគ្នាលើកកម្ពស់វប្បធម៌ខ្មែរ ដោយកាថតផ្សាយពីសំលៀកបំពាក់ខ្មែរ ក៏ដូចជាផ្សព្វផ្សាយពីតំបន់ទេសចរណ៍ខ្មែរគួរអោយសរសើរ នៅលើទឹកដីខេត្តសៀមរាប ក្រោយពីកម្ពុជាកំណត់អោយបើកប្រទេសឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here