បន្ទាប់ពីក្លាយខ្លួនជាតារាចម្រៀងប្រចាំក្នុងផលិតកម្មដាវីត្រាមីឌៀមិនទាន់បានកន្លះឆ្នាំផង អតីតបេក្ខនារី X Factor Cambodia កញ្ញា វឿន ជីវ៉ាកំពុងក្រសោមនូវភាពល្បីល្បាញនិងពេញនិយមជាមួយបទមិនចម្លងគេ (Original Song) ជាច្រើនបទ ជាពិសេសគឺបទ «វ៉ាក់សាំងមនុស្សក្បត់» ដែលមានអ្នកគាំទ្រយ៉ាងច្រើនបានយកទៅច្រៀងនិងសម្តែងធ្វើត្រាប់តាមដាក់លើបណ្តាញសង្គម Tiktok ជាង១ លានដងក្នុងរយះពេលខ្លីប៉ុណ្ណោះ ។


ស្ថិតក្នុង វ័យ ២១ ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កញ្ញា វឿន ជីវ៉ា ធ្លាប់ជាអតីតជាបេក្ខនារីប្រឡងប្រជែងកម្មវិធីចម្រៀងលំដាប់ពិភពលោកកម្មវិធី X Factor Cambodia រដូវកាលទី១ កាលពីឆ្នាំ ២០១៩ ខណៈបច្ចុប្បន្នកញ្ញាមាន តារាស្រស់សោភារូបនេះ មានឈាមជ័រសិល្បៈតពីជីតា ដែលជាអ្នកកូតទ្រខ្មែរ ខណៈឪពុកម្តាយមិនមាននិស្ស័យសិល្បៈឡើយ ទើបតែដុះពន្លកថ្មីត្រឹមខ្លួននេះឯង។
តារាចម្រៀងស្រីស្រស់សំឡេងផ្អែមស្រទន់ វ័យ ២១ ឆ្នាំ បន្តថា៖ «នាងខ្ញុំរំភើបណាស់នៅពេលដែលបទរបស់នាងខ្ញុំច្រៀងក្នុងផលិតកម្មដាវីត្រានេះទទួលបានការគាំទ្រដែលមិននឹកស្មានដល់ដោយមានអ្នកទស្សនា ជាងលាននាក់»។


សូមបញ្ជាក់ថា ផលិកម្មដាវីត្រា គឺជាផលិតកម្មក្នុងស្រុកមួយដែលបណ្តុំទៅដោយសិល្ប:ករ សិល្ប:ការនី សាស្រ្តាចារ្យដូរដន្ត្រី និងកវីនិពន្ធល្បីៗក្នុងការតាក់តែងតែបទមិនចម្លងគេ (Original Song) ក្នុងគោលបំណងដើម្បីលើកស្ទើយសិល្បះតែងនិពន្ធ និងសម្តែងដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសិល្បះ វប្បធម៏របស់ប្រទេសកម្ពុជាយើងអោយស្មើមុខស្មើមាត់ទាំងក្នុងតំបន់និងឆាកអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here