កាន់តែស្រស់ស្អាតតែម្ដង លោកស្រី រៃ សុភា អគ្គនាយិកាមជ្ឈមណ្ឌលកែសម្ផស្ស សុភា ស្គីនឃែ ដែលត្រូវបានគេអោយរហស្សនាមថា ផាកប៊ូមខ្មែរ ក្នុងរូបថតប៉ុន្មានឈុតនេះ។ ស្ថិតក្នុងវ័យក្បែរ៤០មែន តែលោកស្រីកាន់តែក្មេង កាន់តែស្អាត និង មានអ្នកលាន់មាត់មិនតិចទេ នៅពេលលោកស្រី បញ្ចេញរូបភាពមួយប្លង់នេះ។ លោកស្រីក៏ត្រូវគេដឹងថា ជិតថ្ងៃឡើងវីឡាថ្មី និង បើកសម្ពោធមជ្ឈមណ្ឌលកែសម្ផស្សផងដែរ ទើបគេកត់សម្គាល់ថា លោកស្រីកាន់តែថែមថយរូបសម្រស់ស្អាតទៅ ក្មេងទៅ ហើយរាល់ពេលធ្វើខ្លួនម្ដងៗ គឺតារាសិល្បៈអាជីពសុំខ្មាស់។ មានការប៉ាន់ស្មានថា ថ្ងៃពិសេសរបស់លោកស្រី កាន់តែកៀកថ្ងៃហើយ ទើបលោកស្រីកាន់តែចាយសម្រស់ និង លេងខ្លួនពីមួយថ្ងៃទៅមួយថ្ងៃមិនអោយអ្នកតាមដានសាំភ្នែក ហើយលេងខ្លួនមើលម្ដងៗមិនចង់ស្គាល់ដើម្បីត្រៀមខ្លួនសម្រាប់ថ្ងៃពិសេសនោះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here