មានន័យណាស់ បទស្នាដៃកូនខ្មែរ”អំពើល្អ”

0

កាន់តែមានការចាប់អារម្មណ៏ជាមួយនឹងបទ”អំពើល្អ” បន្ទាប់ពីបានដាក់បង្ហោះជាសាធារណៈទាំងលើផេក និង ក្នុងសង្គមយូធូប ដែលបទមួយនេះ ត្រូវគេដឹងថាមានអ្នកស្គាល់តាមរយៈការផ្សព្វផ្សាយជាហែរហែរក្នុងទម្រង់ព័ត៌មានតាំងពីមិនទាន់ចេញផ្លូវការប្រមាណជិត១លាន Views ហើយ។ នេះជាស្នាដៃនិពន្ធថ្មីទាំងប៉ារ៉ូល ទំនុកភ្លេង ក៏ដូចជា Melogy ដែលជាការតែងនិពន្ធរបស់ស្ថាបនិកគ្រួសារតារាកម្ពុជា និង មានការចូលរួមបកស្រាយឆ្លើយឆ្លង ពីសំណាក់អតីត Cambodian Idol រដូវកាលទី២ គឺ កញ្ញា ហ៊ិន លីដា។

បទចម្រៀងដែលមានអត្ថន័យចាក់ដោតនេះ គឺជាការនិពន្ធឡើងដើម្បីលើកទឹកចិត្តដល់រាល់អំពើល្អនៅក្នុងសង្គម និងដើម្បីបំផុសអោយកាន់តែមានអំពើល្អនៅក្នងបរិបទដែលមនុស្សដែលតែអោយតម្លៃលើសកម្មភាពចែករំលែកនាពេលនេះ។ បទចម្រៀងមួយបទនេះ ក៏គម្រោងផលិតជា MV ដោយឆ្លុះបញ្ចាំងពីទង្វើល្អច្រើនទម្រង់ ក្រោមការសហការផលិតពីក្រុមហ៊ុនផលិតស្ពតធំមួយ គឺ អំណាត មេឌា ផងដែរ។ ក្នុងនោះសូម្បីតែសិល្បករសិល្បការិនីនៅក្នុងរង្វង់សិល្បៈច្រើនរូប ក៏បានប្រកាសខ្លួនថានឹងចូលរួមសម្ដែងនៅក្នុងបទនេះ ដើម្បីធ្វើជាសារបំផុសពីអំពើល្អផងដែរ។ អ្វីដែលធ្វើអោយបទនិពន្ធថ្មីនេះ ចាប់អារម្មណ៏ គឺទំនុកច្រៀង និង សាច់ភ្លេង ដែលមានភាពរស់រវើក និង ចាក់ដោត ពីអំពើល្អនោះតែម្ដង។ លោក ផាត់ តារារដ្ឋ ជាអ្នកនិពន្ធ និងជាអ្នកបកស្រាយបទនេះដោយផ្ទាល់ បានបង្ហាញនូវការជឿជាក់យ៉ាងខ្លាំងថាបទចម្រៀងនេះ នឹងកាន់តែបំផុសពីអំពើល្អនៅក្នុងសង្គម។ មិនខុសគ្នាដែរ កញ្ញា ហ៊ិន លីដា ក៏សម្ដែងនូវអារម្មណ៌មោទនភាពផងដែរ បន្ទាប់ពីបទ”អំពើល្អ” ដែលនាងមានឱកាសធ្វើជាម្ចាស់បទ ទទួលបានការគាំទ្រខ្លាំង តាំងពីមានបង្ហោះជាទម្រង់ព័ត៌មាន។ កញ្ញា និយាយថាសប្បាយ ដែលបទចម្រៀងមានអ្នកចាប់អារម្មណ៏ ហើយនាងក៏ត្រៀមខ្លួនក្នុងការថតបំផុសដើម្បីអោយបទចម្រៀងនេះ ក្លាយជាស្នាដៃមួយជួយដល់សង្គមដោយមិនគិតកម្រៃផងដែរ។

ចង់ដឹងថា តើបទអំពើល្អ មានខ្លឹមសារចាក់ដោតកម្រិតណា សូមរីករាយទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here