អ្នកនិយមស្ទីលធ្វើសក់ និង ផាត់មុខ នៅហាង NT Salon ពិតជាស្គសល់ហើយ ពីស្នាដៃធ្វើសក់ និង ផាត់មុខ របស់លោក ចេង ធារ៉ា។ លោកក៏មានសមត្ថភាពបង្ហាត់បង្រៀន ដល់អ្នកជំនាន់ក្រោយ អោយស្ទាត់ក្នុងជំនាញសាឡននេះផង។ យោងតាមការសម្ភាសន៍ លោក ចេង ធារ៉ា គឺជាកូនច្បងនៅក្នុងគ្រួសារដែលមានសមាជិក៤នាក់ ដោយក្នុងនោះមានស្រី2 ប្រុស2 និងមានជីវភាពខ្វះខាតច្រើន។

មុនក្លាយជាអ្នកផាត់មុខ និងធ្វើសក់ អោយតារាល្បី នៅក្នុង NT Salon ដែលស្ថិតនៅខាងក្រោយផ្សារទួលគោកនេះ គ្រាន់តែជាអ្នកលក់ខ្សែដៃនៅសមុទ្រ ជាថ្នូរនេងទទួលបានកម្រៃយ៉ាងលំបាកប៉ុណ្ណោះ។ ក្រោយមកនៅឆ្នាំ2010 លោកសម្រេចចិត្តទៅធ្វើការអោយអ៊ុតសក់មួយកន្លែង ដើម្បីសន្សំចំណេះផង និងដើម្បីមានកន្លែងស្នាក់នៅ ក្នុងនាមជាអ្នកផ្សងព្រេង។ កាលនោះលោកទទួលបានប្រាក់ខែតែ50$ប៉ុណ្ណោះ តែដោយការតស៊ូ ទើបលោកចេះតែសន្សំជំនាញផាត់មុខ និងធ្វើសក់ រហូតទាល់តែស្ទាត់ ហើយក៏បានស្គាល់ អ្នកស្រី មុំ NT Salon ក៏ត្រូវបាន អ្នកស្រីផ្ដល់ឱកាសអោយធ្វើជាមេកាសាឡននៅក្នុងហាង NT Salon ទើបធ្វើអោយលោកកាន់តែកិត្តិយសមកទល់ពេលនេះ។

អ្វីដែលលោកកាន់តែសប្បាយចិត្ត គឺតារាល្បីៗភាគច្រើន ពេញចិត្តស្នាដៃរបស់លោក ស្របពេលដែលលោកក៏បានពង្រឹងសមត្ថភាព មានជំនាញសាឡន កាន់តែខ្លាំងមកទល់ពេលនេះ។ លោកថាមកទល់ពេលនេះ លោកទទួលបានប្រាក់ខែយ៉ាងហោច៥០០ដុល្លារ ដោយមិនទាន់រាប់បញ្ចូលប្រាក់ធីប និង ប្រាក់ចំណូលលើកទឹកចិត្តពីថៅកែស្រី គឺអ្នកស្រី មុំ NT Salon ផង។

LEAVE A REPLY

Please enter your comment!
Please enter your name here