អ្នកនាង សារ៉ាយ សក្ខណា បានមកដល់ស្រុកខ្មែរប៉ុន្មានថ្ងៃមកហើយ ដោយបាននាំកូននិងប្តីមកលេង ម្តាយនាងបងប្អូន និង មើលការងារក្នុងហាងរបស់នាង នៅម្តុំទួលគោក។នាងនៅតែជាតារាពេញ និយមដដែល ព្រោះគ្រាន់តែដឹងថា មកដល់ស្រុកខ្មែរភ្លាម បណ្តាហាងមួយចំនួន ហៅនាងថតភ្លាមៗមិនទាន់បាត់ហត់។ ពិសេសផ្នែកសំអាងការ រហូតគេនាំគ្នានិយាយថា សារ៉ាយ សក្ខណា ជារាជនីសំអាងការ ថតពេលណាហុងស៊ុយហាងទាំងនោះណាស់ ទើបមិនរំលងនាងបាន។

អ្នកស្រីសម្ផស្ស ម្ដាយសសក្ខណា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទ​កាលពីរ​រសៀលថ្ងៃទី១៥ខែវិច្ឆិការថាសក្កណា មកដល់ស្រុកថ្ងៃទី១៣ខែវិច្ឆិការ ហ្នឹងហើយអ្នក​ស្រីភ្ញាក់​ផ្អើល​​​ខ្លាំងណាស់ព្រោះកូននិងចៅៗមកលេងស្រុកSurprise  មិនឲ្យដឹង​មុនទេ។ម្ដាយសក្ខិណា បន្ថែមថា​គាត់ខានបានជួបកូននិងថៅៗជិត២ឆ្នាំមកហើយតាំងពីផ្ទុះកូវីដនេះ ហេតុនេះហើយ​រំភើបខ្លាំង​ដែលបានពួកគេមកលេង។អ្នកស្រីក៍បានឲ្យដឹងថាសក្ខណា មកលើកនេះអាចនៅ​លេង​​​ពី២​ទៅ៣ខែឯណ្ណោះព្រោះគេ​មកការ​ប្អូនប្រុស​ពៅឈ្មោះសារ៉ាយ ដានីត នៅថ្ងៃទី១៦ខែ​មករាឆ្នាំ​២០២២ខាងមុខនេះផងនិងមកកម្សាន្ដ​ផង។នៅថ្ងៃទី២៨ខែវិច្ឆិការ​នេះ​អ្នកស្រី​និង​សក្ខ​ណា និងប្ដីព្រមទាំងកូនៗពួកគេនឹងទៅដើរលេងនៅខេត្ត​សៀមរាបផងជូន​ប្អូន​ជិត​រៀបការ​នោះទៅថតPre-Wedding នៅទីនោះផងដែរ។ចំពោះសក្ខណា នាងបានបញ្ជាក់ថា បើមានពេលនាងថតសម្តែងខ្លះៗ តែបើមិនសូវមានតាមហ្នឹងក៍បាន ។យ៉ាងណានាងឈ្លៀតបានគឺមិនចោលសិល្បៈទេ ព្រោះស្រឡាញ់ហើយទស្សនិកជនក៍ នៅគាំទ្រទើបនាងរំភើបចិត្តហើយបន្តការងារចាស់នេះ ដដែល។
គូររំលឹកថាសារ៉ាយ សក្ខណា បានរៀបការជាមួយលោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃ​ទី១២​ខែ​ធ្នូ​ឆ្នាំ២០១២ ហើយចំណង​ស្នេហ៍​ជាង៨ឆ្នាំ​នេះពួកគេទទួល​បានកូន២នាក់កូនទី១​ស្រី​ឈ្មោះ​Mataysia អាយុជាង៧ឆ្នាំ និងកូនទី២ឈ្មោះព្រីនស្ទីន អាយុ​ជាង២ឆ្នាំ។អ្នកស្រីសម្ផស្ស បន្ថែមថាសសក្ខណា មកលើកនេះបានយូជាងលើកមុនៗដោយសារតែមើល​មុខជំនួញ​(គ្លីនិក​រក្សារ​សម្ផស្ស)​​​ផងដែរហើយទោះជាពេលនេះសក្ខណា មានស្វាមីនិងកូន២នាក់ទៅហើយក្ដី តែ​នាង មើល​ទៅ​នៅតែមានរូបរាងធម្មតា​ដូចមុនមិនស្គមពេក ហើយក៍មិនឡើង​គីឡូ​ជ្រុល​ដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here