បន្ទាប់ពីផ្ទះតារា បានចេញវីដេអូបំភ្លឺ ជុំវិញការចោទប្រកាន់របស់ Miss World Cambodia 2021 កញ្ញា សារី សុវត្តី ដែលជាបុគ្គលមហាជន ជុំវិញការចោទប្រកាន់មកលើផ្ទះតារា និង ប្រកាន់ជំហរមិនបំភ្លឺភ្លាមៗ ហើយប្រកាសប្ដឹង បើមិនលុបវីដេអូ ដែលផ្សាយពីនាង គេឃើញតារាសម្ដែង និង ជាផលិតករមួយរូប គឺលោក ស៊ឹម សុរ៉ាមភូមិ បានបង្ហាញសារមួយគួរអោយចាប់អារម្មណ៍ថា “សុំសរសើរអ្នកសិល្បៈជំនាន់ក្រោយ ហ៊ានប្តឹង សូម្បីការផ្សាយរបស់អ្នកសារពត៍មានទៀត ឯងណេះខំចាំមើលការបកស្រាយ ឥលូវបកប្តឹងទៅវិញ😄 ចប់ហើយផ្ទះតារា សិល្បៈរៀមច្បងសុំចាញ់ហើយ😂”។ លោកបានបន្តទៀតថា”អ្នកសិល្បៈជំនាន់មុនគេអោយតំលៃសារព័ត៍មានណាស់ ដល់ឃើញរឿងទៅជាអញ្ចឹង មើលហើយចេះតែចង់សើច😂”។ ការលើកឡើងរបស់លោកក៏មានន័យជាការដាស់តឿនគួរអោយសរសើរផងដែរ ចំពោះអ្នកសិល្បៈគ្រប់រូប អោយទទួលស្គាល់ថា ក្នុងនាមជាអ្នកសិល្បៈ គឺតែងតែជួបប្រទះនូវរឿងអាស្រូវ និង ជាការពន្យល់អោយស្គាល់ពីតួនាទីរបស់អ្នកសារព័ត៌មាន។ លោកថា ខ្លួនខំរង់ចាំការបំភ្លឺរបស់នាង ក្រោយការផ្សាយព្រោងព្រាតពីអ្នកសារព័ត៌មាន ប៉ុន្តែបែរជាប្រកាសប្ដឹងទៅវិញ ដែលលោកមិនធ្លាប់ឃើញចំពោះករណីនេះ ដោយសារតែរឿងរបស់ កញ្ញា សារី សុវត្តី គឺជារឿងដែលត្រូវបានភាគីមួយបង្ហោះឡើង ហើយអ្នកសារព័ត៌មានគ្រាន់តែជាអ្នកនាំពាក្យយកមកផ្សាយបន្តប៉ុណ្ណោះ អមដោយភស្តុតាងគ្រប់គ្រាន់ ប៉ុន្តែនាងបែរជាមិនព្រមធ្វើការបំភ្លឺ(ប្រកាសបំភ្លឺពេលក្រោយ) ហើយប្រកាសជំហរធ្វើតាមផ្លូវច្បាប់។

យោងតាមការបំភ្លឺរបស់”ផ្ទះតារា” កញ្ញា សារី សុវត្តី មិនត្រឹមមិនសម្របសម្រួលតែម្យ៉ាងទេ តែក៏បានប្រើសម្ដី និង ពាក្យពេជចន៍ក្នុងន័យដាក់សម្ពាធចំពោះការផ្សាយរបស់”ផ្ទះតារា” ខុសពីច្បាប់របបសារព័ត៌មាននៅកម្ពុជា ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here