ក្រោយការបង្ហោះរូបថតភ្ញៀវកិត្តិយស ដែលមួយចំនួនគឺសុទ្ធតែជាអ្នកសិល្បៈ និង ជាម្ចាស់ជំនួញល្បីៗ ទើបគេមើលឃើញថា ពិធីខួបកំណើតកូនប្រុសរបស់អ្នកស្រី វន មករា ហៅ មករា សុខភាព មានសភាពអ៊ូអរ និង សប្បាយរីករាយ ដោយសារតែនោះគឺជាពិធីជួបជុំទ្រង់ទ្រាយធំដែលគ្រួសាររបស់អ្នកស្រី បានរៀបចំឡើងដើម្បីបំពេញមុខកូនប្រុស ក្រោយពេលស្ងប់ស្ងាត់កូវីត១៩។ អ្នកស្រី មករា ដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយតារាភាគច្រើន បានបង្ហាញនូវភាពរីករាយយ៉ាងខ្លាំង ដែលខួបកំណើតកូនប្រុសវ័យ១៥ឆ្នាំរបស់អ្នកស្រី មានអ្នកសិល្បៈ និង ភ្ញៀវកិត្តិយសចូលរួមកុះករ ខណៈដែលអ្នកស្រីថា ក្រោយពេលបានរូបស្អាតៗយកមកបង្ហោះក៏ធ្វើអោយអ្នកស្រីសប្បាយចិត្ត។ អ្នកស្រីថា នេះជាខួបកូនប្រុស ដែលអ្នកស្រី និង ស្វាមី បានរៀបចំធំ ហើយមូលហេតុនៃការរៀបចំនោះ គឺដើម្បីតែបានជួបជុំបងប្អូនមិត្តភ័ក្ត្រល្អៗ ដែលបានបែកគ្នាមួយរយៈដោយសារតែកូវីតប៉ុណ្ណោះ។ អ្នកស្រីថា ពិធីខួបនេះ គឺបានធ្វើឡើងកាលពីថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០២១ មុនខួបកូនប្រុសមួយថ្ងៃ ហើយពិធីទាំងមូលក៏មានអ្នកសិល្បៈចូលរួមច្រើននាក់ដែរ ដោយអ្នកស្រីកាន់តែរំភើបចំពោះវត្តមានបងធម៌ប្អូនធម៌ដែលបានស្រលាញ់រាប់អានអ្នកស្រី ហើយបានអញ្ជើញចូលរួម។ អ្នកស្រីកាន់តែសប្បាយចិត្ត នៅពេលក្រោយការបញ្ចប់ពិធី គឺទាំងភ្ញៀវកិត្តិយស និង គ្រួសារអ្នកស្រី ដែលជាម្ចាស់ពិធី គឺសុទ្ធតែមានសុវត្ថិភាព ក្នុងការជៀសផុតពីជម្ងឺកូវីត១៩ ស្របពេលដែលពិធីរបស់អ្នកស្រីក៏អញ្ជើញតែអ្នកដែលបានចាក់វ៉ាក់សាំងដូសទី២ និង ទី៣ រួចរាល់។

គួរបញ្ជាក់ផងដែរថា អ្នកស្រី វន មករា ដែលប្រើហ្វេសប៊ុកថា មករា សុភាព គឺជាអ្នកជំនួញស្រីម្នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយអ្នកសិល្បៈ និង អ្នកជំនួញធំៗ។ ដូច្នេះហើយទើបក្នុងពិធីខួបកូនប្រុសរូបសង្ហាររបស់អ្នកស្រី គេឃើញមានវត្តមាន អ្នកនាង សូដា នីតា តារាចម្រៀង, កញ្ញា រៀម ច័ន្ទបរមី ពិធីការិនី, អ្នកស្រី ចាន់ ស្រីនុច ហៅ ចែមុំ NT, Salon លោក Jony Tang ហៅបងឧកញ៉ា តុងទីន, លោក ឡុង សត្យា ហៅ ម៉ា, អ្នកស្រី ហឹង សុឃាង ម្ចាស់ប្រេន HSKL, លោក យុទ្ធ ឋានៈ តារាសម្ដែង, លោក ផាឌុន តារាកំប្លែង, និង ម្ចាស់ពេជ្រ គឺអ្នកស្រី សេង សុគន្ធា ជាដើម ដោយក្នុងពិធីខួបនោះក្រៅពីភ្ញៀវចូលរួមជាកិត្តិយស ក៏មានការចងកាដូជាគ្រឿងពេជ្រ និង ជាកាដូធំៗអោយផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here