ឌួង ហ្សូរីដា មិនត្រឹមតែចូលរួមបំផុសទេ ថែមទាំងបរិច្ចាគគួរឱ្យសរសើរ

0

កាលពីរាត្រីថ្ងៃទី 24 ខែ កក្កដា ឆ្នាំ2020 អង្គការអៃអាវតា ដែលត្រូវបានគេស្គាល់ថាជាអង្គការអភិរក្សសត្វដំរីនៅខេត្តរតនគិរី បានរៀបចំពិធីជួបជុំប្រចាំឆ្នាំរបស់ខ្លួននៅសណ្ឋាគា Raffles Hotel Le Royal Phnom Penh ដោយមានការចូលរួមពីសំណាក់ក្រុមអ្នកជំនួញ និងមន្ត្រីជាន់ខ្ពស់ជាច្រើនចូលរួម។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺវត្តមានរបស់កញ្ញា ឌួង ហ្សូរីដា មិនត្រឹមតែបរិច្ចាគពេលវេលាជួយបំផុសកម្មវិធីនោះទេកញ្ញាក៏បានដឹកនាំក្រុមមូឌែលរបស់ខ្លួនមកបង្ហាញម៉ូដដោយមិនយកកម្រៃ ថែមទាំងប្រកាស់លក់ឈុតរបស់តារាមូឌែលទាំង18ឈុតដែលបានបង្ហាញនៅក្នុងកម្មវិធីដោយប្រគល់ទាំងប្រាក់ដើមនិង ប្រាក់ចំណេញឱ្យទៅកម្មវិធីទាំងមូល100%ដើម្បីជួយទ្រទ្រង់សកម្មភាពថែរក្សាដំរីផងដែរ។

កញ្ញា ឌួង ហ្សូរីម៉ា ដែលជាអ្នកច្នៃឈុតទាំង18 និងជាម្ចាស់ហាងកាត់ដេរ ដាណាម៉ា បានផ្ដល់សម្ភាសន៍ថា ឈុតទាំង18ដែលតារាមូឌែលបានស្លៀកបង្ហាញនៅក្នុងកម្មវិធីនេះ គឺជាឈុតថ្មីសុទ្ធសាធដោយការឌីហ្សាញគឺឱ្យស្របនឹងសត្វដំរី ដោយឈុតទាំងនោះមានតម្លៃពេញមួយឈុត 300$ តែសម្រេចលក់តែ 150$ ហើយថវិការដែលលក់បាននាងបានប្រគល់ជូនដល់អង្គការគាំពារដំរីទាំងអស់ដោយមិនយកវិញទេសូម្បីតែថ្លៃដើម។ ខណៈដែលការបរិច្ចាគនេះគឺដើម្បីជួយឱ្យអង្គការកាន់តែមានមូលនិធិក្នុងការថែរទាំដំរី អ្វីដែលនាងកាន់តែសប្បាយចិត្តគឺ ឈុតទាំង18 ត្រូវអ្នកចូលរួមជាវអស់14ឈុត ស្មើរនឹងបានប្រាក់ជាង 2000$ ពីការលក់ឈុតទាំងនោះជូនដល់កម្មវិធី កញ្ញាក៏ប្រកាសថានឹងបន្តចូលរួមជួយដល់អង្គការមួយនេះជាបន្តបន្ទាប់ផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីដែលបានធ្វើឡើងនេះគឺដើម្បីប្រមូលថវិការទ្រទ្រង់គម្រោងថែរទាំដំរីចំនួន3ក្បាលនៅខេត្តរតនគិរីដោយរួមមាន ការផ្គត់ផ្គង់អាហារ ប្រាក់ខែរហ្មដំរី និងសម្រាប់ព្យាបាលសត្វដំរីនៅទីនោះ។ ពិធីនេះក៏ដាក់ឱ្យដេញថ្លៃរូបដំរីស្ពាន់ រួមទាំងផ្ទាំងគំនូរមួយចំនួនបន្ថែមពីលើកការបរិច្ចាគរបស់ភ្ញៀវដែលចូលរួមផងដែរ ដើម្បីទទួលបានមូលនិធិក្នុងចំនួនមួយច្រើនក្នុងគម្រោងការពារសត្វដំរីដែលកំពុងមានការខ្វះខាតនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here